ចម្លែកណាស់! ក្មេងស្រីឥណ្ឌា កើតជំងឺម្យ៉ាងស្បែក ប្រេះ រឹងៗដូចដុំថ្ម

222

(ឥណ្ឌា)៖ ក្មេងស្រីឈ្មោះ Rajeshwari វ័យ៧ឆ្នាំ រស់នៅក្នុងរដ្ឋ Chhattisgarh ទទួលរងនូវជំងឺដ៏កម្រម៉្យាងហៅថា Ichthyosis ដែលបណ្ដាលឲ្យសភាពស្បែកប្រែទៅជាប្រេះ និងរឹងៗដូចដុំថ្ម ដោយបានគ្របដណ្ដប់ចាប់ពីចុងជើង រហូតដល់ដងខ្លួន ធ្វើឲ្យមានការឈឺចាប់នៅពេលដើរ និងសូម្បីតែអង្គុយ។

លោកវេជ្ជបណ្ឌិត Yash Upender បានឲ្យដឹងថា ជំងឺកម្រ Ichthyosis មិនបង្កឲ្យគ្រោះថ្នាក់ដល់អាយុជីវិតឡើយ។ ហើយជំងឺនេះ អាចកើតឡើងដោយសារតែបញ្ហាសុខភាព ឬទទួលរងពីឪពុកម្ដាយដែលមានផ្ទុកជំងឺនេះ។ ឪពុកម្ដាយអាចនឹងមិនមានស្បែកប្រេះ តែស្បែកប្រែជារោលក្រហម ឡើងពងបែក ក្ដៅក្រហាយ និងរមាស់ជាដើម។

យ៉ាងណាមិញ បច្ចុប្បន្ននេះ មិនទាន់មានវិធីសាស្ត្រណាអាចព្យាបាលជំងឺដ៏កម្រនេះបានឡើយ៕