ដំណើរជីវិតនៃអណ្តើកសមុទ្រឈ្មោះ Yoshy

138

(បរទេស)៖ អណ្តើកសមុទ្ទឈ្មោះ Yoshi ( ជាឈ្មោះចុងភៅជប៉ុននៅលើនាវានេសាទម្នាក់ដែលបានយកវាមកចិញ្ចឹមតាំងពីអាយុ ៣ ឬ ៤ ឆ្នាំ ) ត្រូវបានគេចិញ្ចឹមនៅក្នុងអាងអស់រយៈពេល ២០ ឆ្នាំ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង មុននឹងគេព្រលែងវាទៅក្នុងសមុទ្ទវិញ នាខែធ្នូ ២០១៧ ។

នៅពេលនោះ គ្មានអ្នកណាគិតថាវាអាចរស់រានមានជីវិតក្នុងសមុទ្ទដ៏ធំធេងនេះបានណាស់ ។ តែ Yoshi បានហែលទៅកន្លែងសំបូរម្ហូបអាហារនៃភាគខាងលិចទ្វីបអាហ្វ្រិក រួចមកអាហ្វ្រិកខាងត្បូងវិញ វាងតាម Cape of Good Hope ឆ្លងកាត់មហាសមុទ្ទប៉ាសុីហ្វិកឆ្ពោះទៅប្រទេសអូស្ត្រាលី ។ ពោលគឺមកទល់នឹងពេលនេះ វាហែលបានចំងាយ ជាង ៣ មុឺន គីឡូម៉ែត្រហើយ ៕