ដំរីញីមួយក្បាល ដើរធ្លាក់រណ្តៅឡើងមិនរួច តែត្រូវអាជ្ញាធរជួយសង្គ្រោះឡើងមកវិញ

556

(មណ្ឌលគិរី)៖ នៅវេលាម់ោង ១០និង០០នាទីព្រឹកថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២០ មានករណីដំរីញីមួយក្បាលធ្លាក់រណ្តៅឡើងមិនរួច ត្រង់ចំណុចចម្ការប្រជាពលរដ្ឋស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

កម្លាំងជំនាញសហការគ្នាបានយករថយន្តពន្លត់អគ្គិភ័យ របស់អធិការដ្ឋានស្រុកកែវសីមា ជួយបាញ់ទឹក និងបាននាំគ្នាជីកដីធ្វើផ្លូវ ដើម្បីជួយឲ្យដំរីបានឡើងរួច បច្ចប្បន្នដំរីញីមួយនេះ ត្រូវបានជួយឡើងរួចពីរណ្តៅហើយ៕

Loading...