តារាលក់ឡេ Love Riya ទិញរថយន្ត Ranger Rover ស៊េរីទំនើប និងឈុតមាន ខ្សែ.ក ក្រវិល តម្លៃ៩៥,៥៥០ដុល្លារ សំរាប់កាដូថ្ងៃកំណើតខ្លួនឯង

141

(ភ្នំពេញ) ៖ ដូចដែលប្រិយមិត្តស្គាល់ហើយអ្នកលក់អនឡានសាច់សខ្ចីគឺ អ្នកនាង Love Riyaដែលមួយរយៈនេះហាក់ល្បីខ្លាំងជុំវិញរឿងលែងលះប្តី ដោយបន្សល់ទុកត្រឹមចំណងដៃ កូនស្រីដ៏ស្រស់ស្អាតម្នាក់។ យ៉ាងណាមិញក្នុងថ្ងៃខួបកំណើតរបស់អ្នកលក់អនឡានសាច់សខ្ចីរូបនេះបានធ្វើឲ្យមហាជនកាន់តែភ្ញាក់ផ្អើល និងចាប់អារម្មណ៍ក្រោយ មានឡានទំនើបមួយគ្រឿងទើបបកពីកេស ដែលជាកាដូ ទិញសម្រាប់ខ្លួនឯង ក្នុងថ្ងៃខួបកំណើត ឯតម្លៃវិញញាក់សាច់គឺដល់ទៅជាង ១០មុឺនដុល្លារឯណោះ។

មិនតែប៉ុណ្ណោះ កាលពីពេលថ្មីៗនេះក៏ស្រាប់តែលេចឡើងនូវតម្លៃគ្រឿងពេជ្រមួយឈុត ដែលគ្រាន់តែជាឈុតដែលនាងពាក់ថតLive វីដេអូលេងៗប៉ុណ្ណោះ ដោយមួយឈុតនេះពិតជាស្អាតខ្លាំង ដាំត្បូងពេជ្រតូចធំជាច្រើនគ្រាប់ ដែលមានតម្លៃជិត១០ម៉ឺនដុល្លារ អាចទិញផ្ទះបានមួយល្វែង ពោលគឺមួយឈុតមាន ខ្សែ.ក ក្រវិល តម្លៃ៩៥,៥៥០ដុល្លារឯណោះ ជាក់ស្តែង ទាំងនេះ គឺជាតម្លៃម្ចាស់ហាងបានបង្ហាញប្រាប់។

ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ៕ ប្រភព៖ ហ្វេសប៊ុក

Loading...