អ្នកចូលចិត្តចាក់មុខ កែសម្ផស្ស មើលអត្តបទនេះអោយហើយទៅ ប្រយ័ត្នដូចករណីនេះ !

107

(វៀតណាម)៖ នារីជនជាតិ វៀតណាម ម្នាក់នេះនាងបានទៅចាក់បំពេញមុខ មាត់ នឹង ចង្ការ របស់នាងអោយស្អាត នៅគ្លីនិកមួយកន្លែងក្នុងប្រទេស វៀតណាម ដំបូងទ្បើយគេឃើញថា មុខរបស់នាងពេលកែររួចពិតជាស្រសើស្អាតខ្លាំងណាស់ ដែលជាហេតុធ្វើអោយនាងសម្បាយចិត្តជាខ្លាំងនឹងសម្រស់ក្លែងក្លែយរបស់នាងណាស់។

មិនយូរប្រហែល ២ ទៅ ៣ឆ្នាំ កន្លងផុតទៅនាងក៏បានបង្ហាញពីភាពឈឺចាប់របស់នាងក្រោយការកែសម្ផស្សរបស់នាងបានធ្វើអោយមុខរបស់នាងខូច ហើមមុខមាត់ ហើយមិនយូរការហើមក៏បានធ្វើអោយមុខនាងប្រហោងទាំងដុំៗ ខូចសាច់មុខអស់ ហើយថ្ងៃបន្ទាប់គេងឃើញថាមុខនាងចេញដំបៅ នឹង មុន ពេញមុខគួរអោយខ្លាច។

នេះជាសារមួយសម្រាប់អ្នកដែលចូលចិត្តកែសម្ផស្សចាក់នេះចាក់នោះ ដើម្បីអោយស្អាត គេឃើញថាពិតជាស្អាតមែនតែភាពស្អាតនោះវាមិនគង់វង្សទេ ថ្ងៃណាមួយវានឹងហុចផលអាក្រក់អោយយើងវិញជាក់ជាមិនខាន ដូចគ្នានឹងនារី វៀតណាម ម្នាក់នេះដែរ។ គ្មានអ្វីដែលស្អាតជាងសម្រស់ធម្មជាតិទេ ត្រូវចាំ !

Loading...