យប់នេះ Real Madrid ប្រកួតទល់នឹងក្រុម Real Sociedad ដោយគ្មានកីឡាករសំខាន់២នាក់នេះ !

287

(កីឡា)៖ លោក Zinedine Zidane បានចេញបញ្ជីឈ្មោះកីឡាករ សំរាប់ការប្រកួត Copa del Rey វគ្គ៨ក្រុមចុងក្រោយ ទល់នឹងក្រុម Real Sociedad ដោយគ្មានឈ្មោះ Gareth Bale និង Eden Hazard បើទោះបីជាកីឡាករទាំងពីររូបនេះ បានហ្វឹកហាត់ជាមួយនឹងក្រុមក្ដី។

Image result for bale and hazard

Zidane បានចេញឈ្មោះកីឡាករ១៩រូប ហើយកីឡាករដូចជា Brahim Díaz, Isco, James Rodríguez និង Luka Jovic អាចចូលលេងនៅក្នុងជម្រើស១១នាក់ដំបូង ខណៈដែលខ្សែប្រយុទ្ធបារាំង Karim Benzema អាចមានពេលឈប់សំរាក។

Image result for bale and hazard

Bale ត្រូវអវត្តមានពីក្រុម៤ប្រកួតជាប់ៗគ្នា ទោះបីជារូបគេបើទោះបីជារូបគេ ជាសះស្បើយពីរបួស ខណៈដែល Hazard ក៏អាចលេងបានវិញផងដែរ ក្រោយសំរាកច្រើនខែ ដោយសាររបួសកជើង៕