Khabib ​ថា​ទាល់​តែ​បាន​១០០​លាន​ដុល្លារ ទើប​វៃ​ជាមួយ Conor ​ម្ដង​ទៀត​ !!

160

(កីឡា)៖ Khabib Nurmagomedov ​អ្នក​វាយ​ក្នុង​ទ្រុង​របស់​រុស្ស៊ី ​បាន​បញ្ជាក់​ថា​ខ្លួន​ទាល់​តែ​បាន​១០០​លាន​ដុល្លារ ទើប​ព្រម​ចូល​ប្រកួត​ជាមួយ​កីឡាករ Conor McGregor ​ម្ដង​ទៀត​នៅ​ពេល​ខាង​មុខ​នេះ​។

Image result for khabib vs mcgregor

Loading...

លោក Dana White ​ប្រធាន UFC ​ចង់​ផ្គូផ្គង​ Conor ​នេះ​ឱ្យ​ប៉ះ​ជាមួយ Khabib ​ម្ដង​ទៀត ដើម្បី​ជា​ការ​សងសឹក​និង​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​សប្បាយ​ភ្នែក​ក្នុង​ការ​ទស្សនា។ ​ យ៉ាងណាមិញ ចំពោះ​ការ​លើក​ឡើង​នេះ ​បាន​ធ្វើ​ឱ្យ Khabib ​បញ្ជាក់​ថា​ខ្លួន​មិន​ចង់​ប្រកួត​ជាមួយ Conor ​ទៀត​ទេ ​ទាល់​តែ​ផ្ដល់​តម្លៃ​ខ្លួន​ឱ្យ​គេ​១០០​លាន​ដុល្លារ។ ​កីឡាករ​រុស្ស៊ី​នេះ ​ក៏​បន្ថែម​ថា UFC ​គួរ​តែ​យក​១០០​លាន​ដុល្លារ​នេះ​ទៅ​ធ្វើ​កម្មវិធី​សប្បុរសធម៌​វិញ ​ជា​ជាង​ឱ្យ​រូបគេ ដើម្បី​ប្រកួត​ជាមួយ Conor ​ជា​ថ្មី​ម្ដង​ទៀត។

Image result for khabib vs mcgregor

គួររំលឹកថា ​Khabib ​ជា​កីឡាករ​កំពូល​របស់​រុស្ស៊ី ​ដែល​បាន​បំបាក់ Conor ​ឱ្យ​ស្គាល់​បរាជ័យ​ម្ដង​ហើយ​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន ​ហើយ​ក្រោយ​ពី​ចប់​ការ​ប្រកួត​ក៏​មាន​ការ​វាយ​គ្នា​ពេញ​រេញ UFC ​ថែម​ទៀត​ផង។ ​ក្រោយ​ពី​នោះ​មក Conor ​បាន​បាត់​មុខ ​ដោយ​ទើប​តែ​ត្រលប់​មក​វិញ​នៅ​ដើម​ឆ្នាំ​២០២០​នេះ ​ហើយ​ឈ្នះ​កីឡាករ​អាមេរិក ​Donald Cerrone ​ត្រឹម​ទឹក​១ ​ប្រើ​ពេល​៤០​វិនាទី​ប៉ុណ្ណោះ៕

Image result for khabib vs mcgregor

Loading...

Loading...