សម្តេចតេជោ ហ៊ុន សែន ផ្តាំផ្ញេីនិស្សិតខ្មែរនៅចិនត្រូវសុំច្បាប់សាលាអោយបានត្រឹមត្រូវ

227

(ភ្នំពេញ)៖ កាលពីព្រឹកថ្ងៃទី ៣០ មករា ២០២០ ក្នុងពេលអញ្ជើញថ្លែងសន្និសីទសារព័ត៌មានអំពីជំងឺរលាកផ្លូវដង្ហើមថ្មីកូរ៉ូណា (Coronavirus)នៅវិមានសន្តិភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានមានប្រសាសន៍ផ្តាំផ្ញើដល់សិស្ស និងនិស្សិតខ្មែរដែលបានអាហារូបករណ៍កំពុងសិក្សានៅប្រទេសចិន ដែលមានមួយចំនួនបានចាកចេញពីចិនមកដល់កម្ពុជាវិញហើយ គឺត្រូវមានច្បាប់ទម្លាប់ត្រឹមត្រូវ។ សម្តេចតេជោបានរំឮកថា ពេលសុខស្រួលនៅជាមួយគ្នា ដល់ពេលលំបាករត់ចោលគ្នា នោះគឺមិនត្រឹមត្រូវទេ។

សម្តេចតេជោ ហ៊ុន សែន មិនប្រាកដច្បាស់ទេថា តើកូនក្មួយដែលបានវិលមកដល់កម្ពុជាហើយនោះ ដោយមូលហេតុខ្លាចឆ្លងជំងឺកូរ៉ូណា ឬមកដោយមានមូលហេតុអ្វីផ្សេងទេ ប៉ុន្តែទោះបីយ៉ាងណាក៏ដោយចំពោះសិស្សនិស្សិតដែលបានចាកចេញពីសាលាមកដល់កម្ពុជាហេីយនោះ គឺត្រូវតែរកមធ្យោបាយពន្យល់នឹងសុំច្បាប់សាលាអោយបានត្រឹមត្រូវ ចៀសវាងសាលាមិនទទួលអោយទៅបន្តការសិក្សាវិញ៕