រំភើបណាស់! សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឧបត្ថម្ភថវិកាដល់ យុវតីរងគ្រោះ មរកត ចំនួន២លានរៀល

2663

(ភ្នំពេញ)៖ ក្នុងថ្ងៃនេះផងដែរ ប្អូនស្រីមរកតត្រូវបានកាកបាទក្រហម កម្ពុជា បាននាំអំណោយថវិកាចំនួន២លានរៀល បូករួមជាមួយគ្រឿងឧបភោគមួយចំនួនយកមកជូនដល់ប្អូនស្រី។ ដោយនេះបើយោងតាមប្រភពគណនីផេកហ្វេសប៊ុករបស់យុវតីរងគ្រោះ រូបនេះផ្ទាល់បានបង្ហោះសារថ្លែងអំណរគុណយ៉ាងដូច្នេះថា៖ «សូមថ្លែងអំណរគុណយ៉ាង ក្រៃលែងដល់លោកអ៊ុំខាងកាកបាទក្រហមកម្ពុជា ដែលបានអញ្ជើញមកសួរសុខទុក្ខរូបនាងខ្ញុំ ដែលជា ជនរងគ្រោះ ដល់ផ្ទះ»។

​គួររំលឹកថា កាលពី​រសៀល​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២០ សមត្ថកិច្ច បាន​ស្រាវជ្រាវ​រកឃើញថា សកម្មភាព​ហិង្សា បង្កឡើង​ដោយ​សិស្សស្រី​ទាំងនោះ បានកើត​ឡើង នៅ​វិទ្យាល័យ​ផ្សារ​ដើមថ្កូវ ក្នុង​ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។ សមត្ថកិច្ច​បាន​ចាត់វិធានការ​លើ​ករណី​នេះ ដោយ​ឃាត់ខ្លួន​ក្មេងស្រី​សិស្សសាលា​ទាំង ៤​នាក់ យកទៅ​អធិការនគរបាល​ខណ្ឌ​ចំការមន មុននឹង​បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​យប់​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២០ នេះ​។​

​សមត្ថកិច្ច បាន​បញ្ជាក់ថា សកម្មភាព​ទាត់​ធាក់​ក្មេងស្រី​ម្នាក់​នោះ បានកើត​ឡើង កាលពី​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៩ ហើយ​ទើប​ត្រូវបាន​គេ​បង្ហោះ​ផ្សព្វផ្សាយ នា​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២០​។​

​សមត្ថកិច្ច បាន​បញ្ជាក់ថា ក្មេងស្រី​រងគ្រោះ ដែល​ត្រូវគេ​វាយ​ទាត់​ធាក់ រៀន​ថ្នាក់​ទី​៨ ឈ្មោះ ស្រ៊ុន កែវ​មរកត អាយុ ១៦​ឆ្នាំ​។ ចំណែក​ក្រុម​ជនបង្ក មាន​គ្នា ៤​នាក់ រៀន​ថ្នាក់​ទី​៩ ម្នាក់ នៅ​វិទ្យាល័យ​ផ្សារ​ដើមថ្កូវ​។ ក្មេងស្រី​នោះ បាន​ហៅ​បក្ខពួក​ពី​ខាងក្រៅ​វិទ្យាល័យ ចំនួន ៣​នាក់​ទៀត មក​ព្រួត​គ្នា វាយ​លើ​ក្មេងស្រី​រងគ្រោះ​៕