ចាប់ខ្លួនបានហើយ ជនបង្កដែលបើករថយន្តបុកមន្ត្រីនគរបាលអង្គរក្ស បណ្តាលឲ្យស្លាប់ និងរបួស២នាក់ នៅខណ្ឌដង្កោ

943

(ភ្នំពេញ)៖ ជនបង្កដែលបើករថយន្តមួយគ្រឿង ទៅបុកម៉ូតូ បណ្តាលឱ្យមន្ត្រីនគរបាលជាតិនៅនាយកដ្ឋានអង្គរក្សម្នាក់ស្លាប់ និងមនុស្ស ២នាក់ផ្សេងទៀតរងរបួស កាលពីយប់ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៩កន្លងទៅនោះ ពេលនេះជនបង្កត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ។

សូមបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២២និង៤០នាទីយប់ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ រវាងរថយន្ត ម៉ាក TOYOTA HIGH LANDER ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AQ-9621 បានបុកម៉ូតូម៉ាក SUZUKI Smash ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1L-6686 បណ្តាល ឱ្យស្លាប់មនុស្សម្នាក់ និង០២នាក់ទៀត រងរបួស នៅលើផ្លូវ២១៧ ស្ថិតក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនរងគ្រោះ(ស្លាប់)ឈ្មោះ ចន រតនា អាយុ៤៦ឆ្នាំ មុខរបរមន្ត្រីនគរបាល នៃអគ្គស្នងការដ្ឋាននគរបាលជាតិ (នាយកដ្ឋានអង្គរក្ស) មានទីលំនៅផ្ទះ១៣៤អឺ ៤ហ្សិត ផ្លូវលេខ១៨២ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ចំណែកអ្នករងរបួសមិនស្គាល់ អត្តសញ្ញាណកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យសួគ៌ា។

ក្រោយកើតហេតុជនបង្កបានបើករថយន្តគេចខ្លួនបាត់ បន្សល់ទុកតែស្លាកលេខរថយន្តនៅកន្លែងហេតុ៕