សមត្ថកិច្ចចាប់ខ្លួន ជនជាតិវៀតណាមម្នាក់ ក្រោយបង្ហោះតាមFacebook និង Youtube លក់ឧបករណ៍នេសាទខុសច្បាប់

897

(កណ្ដាល)៖ ជនសង្ស័យជនជាតិវៀតណាមម្នាក់ ត្រូវបានកម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ធ្វើការចាប់ឃាត់ខ្លួន ក្រោយបានធ្វើសកម្មភាពបង្ហោះលក់ផលិតផល និងឧបករណ៍នេសាទខុសច្បាប់ តាមបណ្តាញសង្គម Facebook និង Youtube ។

Loading...

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ លុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមច្បាប់។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ង្វៀន យ៉ាំងតេវ អាយុ៣១ឆ្នាំ នៅចំណុចមុខផ្ទះជួលគ្មានលេខ ផ្លូវជាតិលេខ០១ ភូមិស្ដៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល រឹបអូសបានឧបករណ៍ឆក់ត្រី ដែលបានកែច្នៃរួច ចំនួន២គ្រឿងជាប់នឹងខ្លួន។

ក្រោយឃាត់ខ្លួនបានជនសង្ស័យរួចមក កម្លាំងរបស់នាយកដ្ឋានសហការជាមួយស្នងការដ្ឋានខេត្តកណ្តាល និងសមត្ថកិច្ចមូលដ្ឋាន និងមានការសម្របសម្រួល ដឹកនាំដោយលោក ទិន សុចិត្រា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល ចុះធ្វើការឆែកឆេរផ្ទះជនសង្ស័យរកឃើញឧបករណ៍ឆក់ត្រីកែច្នៃរួច ០៩គ្រឿងទៀត បញ្ជូនមកចាត់ការតាមច្បាប់៕

Loading...