(Update) ចង់ប្ដឹងប៉ូលីសដាក់គុកទៀត! ឪពុកម្ដាយនារីជេីងខ្លាំងនៅមេសាង កេីតទុកមិនសុខចិត្តដាក់ពាក្យបណ្ដឹង រឿងវៃខ្នោះកូនស្រីខ្លួន

28941

(ព្រៃវែង)៖ យោងតាមហ្វេសប៊ុកឈ្មោះ Angle FC នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០នេះ បានសរសេរថា ”អធិការនគរបាលស្រុកមេសាង ហៅមកធ្វើកិច្ចសន្យា រួចឲ្យទៅផ្ទះវិញសោះ បែជាឪពុកម្តាយកាន់ជើងកូនចង់ប្តឹងប៉ូលីសរឿងដាក់ខ្នោះដៃកូនថតរូបកូនទៅវិញហើយកំពុងរកមេធាវី ឥលូវអត់ចប់ទេព្រះរាជាអាជ្ញាចេញដិការឃាត់ខ្លួនតែម្តង រឿងតូចក្លាយជារឿងធំព្រោះឪពុកម្តាយកាន់ជើងកូនដល់ខូចអស់’‘ ។

គួររំលឹកថា យុវតីរហ័សនាម «បងធំមេសាង ខេត្តព្រៃវែង» ដែលត្រូវបានគេចែកចាយវីដេអូក្នុងបណ្ដាញសង្គម Facebook ដោយប្រើប្រាស់ពាក្យសម្ដី និងកាយវិការមិនសមរម្យគំរាមវាយគូជម្លោះ ដោយគ្រាន់តែជិះម៉ូតូមកលេងស្រុករបស់ខ្លួននោះ ត្រូវកម្លាំងសមត្ថកិច្ចតាមចាប់ខ្លួនយកមកសួរនាំ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០នេះ។

តាមរយៈវីដេអូចែកចាយក្នុងបណ្ដាញសង្គមនោះ យុវតីខាងលើមានបក្ខពួកជាច្រើននាក់ បានស្ទាក់ម៉ូតូរបស់យុវតីចំនួន ៤នាក់ផ្សេងទៀត ដែលអះអាងថា ជាអ្នកមកពីស្រុកផ្សេង មិនមែននៅស្រុកមេសាងនោះទេ។ ហើយមូលហេតុដែលក្រុមយុវតីខាងលើ ស្ទាក់សួរនាំ និងគំរាមរកវាយគេនោះ ដោយសារតែភាគីម្ខាងទៀត បានមើលមុខឌឺដងដាក់ខ្លួន។

យុវតីដែលអ្នកប្រើប្រាស់បណ្ដាញសង្គមឲ្យរហ័សនាមថា «បងធំមេសាង» នោះ មានឈ្មោះ ចាន់រី ជាសិស្សថ្នាក់ទី១១ នៅវិទ្យាល័យមេសាង ហើយថ្ងៃកើតហេតុនោះ តាំងពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២០កន្លងទៅថ្មីៗនេះ បន្ទាប់ពីយុវតីទាំងអស់នោះ មកពីមើលគេប្រកួតបាល់នៅវិទ្យាល័យមេសាង៕ ប្រភព angel FC