អ្នកនេសាទ ដាក់សំណាញ់បានត្រីយក្សទម្ងន់ ៣៥០ផោន និងមានអាយុជិត៥០ឆ្នាំ

95

(បរទេស)៖ យោងតាមប្រភពព័ត៌មាន Dailymail នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២០នេះ បានឲ្យដឹងថា ត្រីទម្ងន់ ៣៥០ ផោនដ៏ធំមួយដែលគេគិតថាមានអាយុ ៥០ ឆ្នាំត្រូវបានគេចាប់បាននៅឯឆ្នេរនៃរដ្ឋផ្លរីដា ដែលនាំអោយអ្នកស្រាវជ្រាវហៅវាថាជា“ ត្រីចាស់ដ៏ធំមួយ” ។

Loading...

វិទ្យាស្ថានស្រាវជ្រាវត្រីនិងសត្វព្រៃ FWC បានបង្ហាញថា វាមានឈ្មោះ Warsaw Grouper’ សត្វត្រីយក្សដ៏ចាស់នេះ ត្រូវបានចាប់បានដោយអ្នកនេសាទម្នាក់ដោយប្រើវិធីទំពក់និងខ្សែនៅភាគនិរតីនៃរដ្ឋផ្លរីដាកាលពីថ្ងៃទី ២៩ ខែធ្នូ។

ពួកគេបានសរសេរថា ត្រីចាស់ដ៏ធំមួយនេះមានទំងន់ ៣៥០ ផោនត្រូវបានចាប់ដោយខ្សែនិ ងទំពនៅភាគនិរតីនៃរដ្ឋផ្លរីដាក្នុងទឹក ~ ៦០០ ហ្វីត។ តាមការប៉ាន់ស្មានអាយុរបស់ត្រីនេះនៅអាយុ ៥០ ឆ្នាំ។ Warsaw Grouper’ ត្រូវបានគេចាត់ទុកថាជាប្រភេទសត្វដែលជិតផុតពូជ ហើយក្រុមអ្នកស្រាវជ្រាវបានរក្សាទុកយ៉ាងប្រយ័ត្ន៕ ប្រែសម្រួល៖ យុទ្ធ

Loading...

Loading...