ពាក់ត្រឹមស័ក្តិ១ នៅចុងឆ្នាំ២០១៧សោះ ស្រាប់តែពេលនេះទទួលបានស័ក្តិរហូតដល់ទៅ ………..

886

ហ្វេសប៊ុក៖ ប្រិយមិត្តជាច្រើនមានការចាប់អារម្មណ៏ជាខ្លាំងដោយនាខណៈពេលមុននេះប៉ុន្មានម៉ោង ថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ ផ្ទុះការចែករំលែកមួយ ពេញបណ្ដាញសង្គម ហ្វេសប៊ុក ដែលមានអ្នកចែករំលែករហូតទៅដល់ ២ពាន់ដងទៅហើយ ស្ដីពីយុវជនម្នាក់ ហាក់នៅវ័យក្មេងសោះ ប៉ុន្ដែត្រឹមតែរយៈពេល ៣ឆ្នាំប៉ុណ្ណោះ អាចពាក់សក្ដិ ៤បានទៅហើយ។ជាក់ស្តែងទាក់ទងចំពោះរឿងដ៏រសើបខាងលើនេះ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក សម្រែកខ្មែរក្រោក បានសរសេរប្រាប់ឱ្យដឹងថា៖”មហាជន ប្រាប់ថា៖ លោកក្មួយ វរសេនីយ៍ត្រី(សក្កិ៤) ប្រាក់ ច័ន្ទមុន្នី

Loading...

អត្តលេខ៨០១១១ បានប្រលងប្រលងជាប់នគបាល នៅចុងឆ្នាំ២០១៧ហើយពាក់សក្កិ១។យ៉ាងណាមិញ ក្រោយមក ចុងឆ្នាំ២០១៨ បានតម្លើងទៅជា អនុសេនីយ៍ទោ (សក្កិ២)។ បន្ទាប់មកដល់ដើមឆ្នាំ២០២០ថ្មីៗនេះ ស្រាប់តែឃើញនៅលើស្មាពាក់សក្កិ៤ បាត់ទៅហើយ ក្នុងនាយកដ្ឋានបុគ្គលិក នៃក្រសួងមហាផ្ទៃ។ ខ្ញុំពិតជាមានភាពស្ញើចសរសើរ ចំពោះកូនខ្មែររបស់យើងរូបនេះ ដែលមានសមត្ថភាពខ្ពស់អាចគ្រងតំណែងជា វរសេនីយ៍ ទាំងមានវ័យក្មេងខ្ចីបែបនេះ”។ប្រភព៖ ហ្វេសប៊ុក

Loading...
Loading...