សម្តេចតេជោ ហ៊ុន សែន អរគុណអ្នកព័ត៌មាន ដែលជួយផ្សាយព័ត៌មានពិតពីការអភិវឌ្ឍរបស់កម្ពុជា

1054

(ភ្នំពេញ)៖ ការថ្លែងអំណរគុណរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងតាមរយៈ Facebook នៅព្រឹកថ្ងៃអាទិត្យ ទី១២ ខែមករា ឆ្នាំ២០២០នេះ។ ជាមួយនឹងការថ្លែងអំណរគុណអ្នកព័ត៌មានហើយនោះ សម្តេចតេជោ ក៏បានឆ្លៀតផ្ញើសេចក្តីនឹករលឹកដល់ប្រជាពលរដ្ឋខ្មែរ និងបានសួរសុខ ក៏ដូចជាសួរពីដំណើរកម្សាន្តនៅថ្ងៃឈប់សម្រាកនេះផងដែរ។

Loading...

សម្តេចតេជោ ហ៊ុន សែន ក៏បន្តរំលឹកពីគុណតម្លៃនៃសុខសន្តិភាព។ សម្តេចតេជោ បានគូសបញ្ជាក់ថា ក្នុងពេលប្រទេសជាតិមានសុខសុវត្ថិភាពដូចសព្វថ្ងៃ ប្រជាពលរដ្ឋចង់ទៅកម្សាន្តសប្បាយនៅទីជិត ឬឆ្ងាយក៏មិនភ័យព្រួយដែរ។ សម្តេចតេជោបន្តថា មានទីកន្លែងកម្សាន្តល្អៗ និងរមណីយដ្ធានស្អាតៗជាច្រើនដែលត្រូវបានរៀបចំឡើងក្រោយពីប្រទេសជាតិមានសុខសន្តិភាព។

សម្តេចតេជោ បានសង្កត់ធ្ងន់ថា កម្ពុជាដាច់ខាតត្រូវតែមានសន្តិភាព ដើម្បីមានឱកាស និងពេលវេលាអភិវឌ្ឍន៍ប្រទេសឱ្យរីកចម្រើន។ សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់សាររបស់ខ្លួនដោយពាក្យថា «អរគុណសន្តិភាព»៕

Loading...