ទីបំផុត​ អ្នកបេីករថយន្តបង្កពិតប្រាកដ​ ត្រូវបានសមត្ថកិច្ចតាមស្រាវជ្រាវរកឃេីញ និងចាប់ឃាត់ខ្លួន​បានទាំងរថយន្តនិងតៃកុង​ ដែលជាពូម្ចាស់រថយន្ត​ ដល់ស្រុកស្អាង!

941

(ភ្នំពេញ)៖ រថយន្ត Camry ពណ៌ស ស្លាកលេខភ្នំពេញ​ 2BB-0035 និងអ្នកបើកបររថយន្ត បុកមនុស្សស្លាប់ពីរនាក់យ៉ាងអាណោចអាធ័ម​ កាលពីព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ នៅចំណុចមុខ​ការដ្ឋានសំណង់អាគារខ្ពស់របស់ក្រុមហ៊ុនចិន លេីកំណាត់ផ្លូវ​៦០ម៉ែត្រ​ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ត្រូវបានសមត្ថកិច្ចយើង ស្រាវជ្រាវតាមឃាត់ខ្លួនបាននៅក្នុងស្រុកស្អាង ខេត្តកណ្តាល ដោយធ្វេីការ​ឃាត់ខ្លួនបានទាំងតៃកុង​ និងរថយន្តបង្កតែម្ដង នាំយកមកការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ហើយនៅវេលាម៉ោង០០:១០នាទី ឈានចូលថ្ងៃទី១១ ខែមករា ឆ្នាំ២០២០នេះ​ ដោយទទួលបានបទបញ្ជា និងការចង្អុលបង្ហាញយ៉ាងយកចិត្តទុកដាក់ ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ៕

Image may contain: car and outdoor

Image may contain: 2 people, people standing

Image may contain: text

No photo description available.

Image may contain: 1 person, sitting and indoor