អុញនោះ! ប្រុសស្អាតម្នាក់ បានបង្ហោះសារមួយយ៉ាងចាក់ដោតរៀបរាប់ពី​ អ្នក​ខ្លះ​ប្រើ​ទូរស័ព្ទថ្លៃ១៦០០ដុល្លារ តែនៅបន្ទប់តម្លៃតែ

112

ភ្នំពេញ៖ ប្រិយមិត្តជាច្រើនបានជ្រាបដឹងហើយថា នាពេលបច្ចុប្បន្នមានបងប្អូនជាច្រើន ដែលមានប្រាក់ចំណូលសមរម្យ ហើយក៏មានបងប្អូនជាច្រើន បានប្រើប្រាស់ទូរស័ព្ទល្អ ស្ទើរគ្រប់ដៃ ។ បច្ចេកវិទ្យាកាន់តែទំនើប ធ្វើឲ្យអ្នកផលិតទូរស័ព្ទដៃកាន់តែជឿនលឿន ដើម្បីតម្រូវចិត្តអតិថិជន។ ដោយឡែកក្រោយពីមានការចេញទូរស័ព្ទដៃជាបន្ទាប់ ដែលមានទូរស័ព្ទខ្លះតំលៃឈានដល់ទី១ពាន់ដុល្លារ ទៅ២ពាន់ដុល្លារ ទៅកាន់តំលៃទូរស័ព្ទនីមួយៗ។យ៉ាងណាមិញ នៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា NHA Cambodia

Loading...

បានបង្ហោះសារនៅលើបណ្តាញសង្គមដោយលោកបានរៀបរាប់ថា «អ្នក​ខ្លះ​ប្រើ​ទូរស័ព្ទថ្លៃ$1600 ទៅ2000$តែនៅបន្ទប់ជួល៤ម៉ែត្រ៤ជ្រុងថ្លៃ$60ក្នុងមួយខែ​ ចំណែក​មនុស្ស​មួយ​ចំនួន​វិញប្រើទូរស័ព្ទថ្លៃ$១០០ នៅផ្ទះល្វែងថ្លៃខ្ទង់ម៉ឺនដុល្លារ។
បើអ្នក​ចង់បានម៉ូតូថ្មី ក៏បង់រំលស់។ សួរថា១០ឆ្នាំក្រោយអ្នក​សល់អ្វីខ្លះទេ? ចម្លើយគឺសល់ សល់ទូរស័ព្ទកញ្ចាស់មួយគ្រឿង ម៉ូតូហួសស៊េរីមួយគ្រឿង​ និងត្រូវធ្វើការដើម្បីបង់រំលស់សម្ភារៈផ្សេងទៀតដែលចិត្តភ្លើតភ្លើនស្ទើរភ្លើងរបស់អ្នកចង់បានបន្ត​ទៀត​។ចុះពេលអ្នក​ចង់បានប្រពន្ធ សួរថាគេមានបង់រំលស់ដែរឬអត់?

Loading...

ចម្លើយគឺ ប្រពន្ធមិនមែន​ iPhone 11pro ទេ។​អញ្ចឹង​សួរថាត្រូវធ្វើម៉េចដើម្បីបានប្រពន្ធ? ចម្លើយងាយគឺខំរកលុយ សន្សំទុកទៅដណ្តឹងគេទៅ គ្មាននរណាគេឲ្យកូនគេទៅស៊ីអំបិលប្រហុកជាមួយលោកឯងទេ។លើសពីនេះទៅទៀត ជូនទៅអស់លោកអ្នកដែលចង់ទិញសម្ភារៈដើម្បីលម្អសំបកកាយខាងក្រៅហួសសមត្ថភាព។Cr Muon Vichet។ បន្ទាប់ពីបានឃើញ CAPTION ភ្លាម ក៏មានបងប្អូនជាច្រើនបានចូលរួមបញ្ចេញយោបល់ ដោយមានអ្នកខ្លះថា ពិតណាស់»។ប្រភព៖ ហ្វេសប៊ុក

Loading...