BREAKING NEWS: ទីបំផុតអ៉ីរ៉ង់ទទួលស្គាល់ថា ខ្លួនជាអ្នកបាញ់ទម្លាក់យន្តហោះអ៊ុយក្រែន

455

(តេហេរ៉ង់)៖ ទីបំផុតអ៉ីរ៉ង់នាថ្ងៃសៅរ៍នេះ បានចេញមុខទទួលស្គាល់ថា ខ្លួនពិតជាបានបាញ់ទម្លាក់យន្តហោះដឹកអ្នកដំណើររបស់អាកាសចរណ៍ អ៊ុយក្រែនដោយអចេតនា ព្រោះតែកំហុសបង្កឡើងដោយកត្តាមនុស្ស។ នេះបើតាមការចេញផ្សាយ ដោយស្ថានីយទូរទស្សន៍រដ្ឋអ៉ីរ៉ង់ផ្ទាល់ ដកស្រង់ការផ្សាយនៅព្រឹកថ្ងៃសៅរ៍ ទី១១ ខែមករា ឆ្នាំ២០២០៕