តាមពិតភ្លើងឆេះព្រៃដែលបានសំលាប់ជីវិតសត្វរាប់លានក្បាល បង្កឡើងដោយបុរសជនជាតិ វៀតណាម ម្នាក់នេះ!

614

(អូស្ត្រាលី)៖ យោងតាមគេហទំព័រសារព័ត៌មាន Dailymail បានឱ្យដឹងថា បុរសនៅរដ្ឋញូវសៅវែលម្នាក់​ ត្រូវរងការចោទប្រកាន់ពី​បទបង្កឱ្យមានភ្លើងឆេះព្រៃនេះ។ លោក Michael Truong ​អាយុ ៣៦ឆ្នាំ ដែលគ្មានអាសយដ្ឋានរស់នៅ​ច្បាស់លាស់ ត្រូវបាន​ឃាត់ខ្លួនដោយ​​មន្ត្រីក្រុមប៉ូលិស ខណៈដែលគាត់បានព្យាយាមរត់គេចខ្លួន​​នៅតាមដងផ្លូវដែលស្ថិតនៅចម្ងាយប្រហែល ២០គីឡូម៉ែត្រពីកន្លែងភ្លើងឆេះព្រៃ ​នៅភាគខាងកើតទីក្រុង​ Bairnsdale ប្រទេសអូស្ត្រាលីកាលពីសប្តាហ៍មុន។

ប្រជាពលរដ្ឋដែលរស់នៅក្នុងប្រទេសអូស្ត្រាលីមានការ​ខឹងសម្បារយ៉ាងខ្លាំង​ក្នុងអំឡុងពេលបុរសរូបនេះ បានបង្ហាញខ្លួននៅក្នុងតុលាការ Bairnsdale Magistrates ដែលជាកន្លែងដែលគាត់ត្រូវបានចោទប្រកាន់ពីបទបង្កឱ្យមានភ្លើងឆេះព្រៃ។

ក្រុមមន្ត្រីប៉ូលិសបានឈានដល់ការឃាត់ខ្លួន​លោក Michael Truong បន្ទាប់ពីប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះបានសង្ស័យ​ចំពោះទង្វើរបស់គាត់ រួមទាំងភស្តុតាងមួយផ្សេងទៀតគឺរថយន្តរបស់លោក ​Truong ត្រូវបានប្រទះឃើញ​ដោយក្រុមពន្លត់អគ្គិភ័យនៅក្នុងតំបន់ព្រៃដែលកំពុងឆាបឆេះនោះ។​យោងតាមត្រួតពិនិត្យយ៉ាងលម្អិតទៀតនោះ ​ប្រជាពលរដ្ឋបានអះអាងថា លោក Truong បានដុតព្រៃនៅតំបន់នោះដោយប្រើ​ក្រដាស​បំណែកៗ៕