សាហាវណាស់! ជនសង្ស័យជនជាតិចិនមួយក្រុម មានអាវុធបម្រុងធ្វើសកម្មភាពប្លន់ ត្រូវសមត្ថកិច្ចដេញតាមរហូតក្រឡាប់រថយន្ត ចាប់បានម្នាក់ ២នាក់ទៀតរត់បាត់

935

(ព្រះសីហនុ)៖ នៅយប់ថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ មានក្រុមជនសង្ស័យជនជាតិចិនមួយក្រុម បើករថយន្តមួយគ្រឿង ដោយយកស្បោងប្លាស្ទិកព៌ណខ្មៅ រំស្លាកលេខ ធ្វើឲ្យកម្លាំងល្បាតមានការសង្ស័យ ក៏ប្រដេញតាមរហូតធ្វើឲ្យជនសង្ស័យដឹងខ្លួន ភ័យបើកគេចខ្លួន បណ្តាលឲ្យក្រឡាប់រថយន្ត ត្រូវសមត្ថកិច្ចក្របួចបានម្នាក់ រូជាមួយកាំភ្លើងខ្លីមួយដើម ចំណែក២នាក់ទៀតរត់គេចខ្លួនបាត់។

Loading...

លោកឧត្តមសេនីយ៍ទោជួន ណារិន្ទស្នងការនគរបាល ខេត្តព្រះសីហនុ បានឲ្យដឹងថា៖ មុនកើតហេតុ កម្លាំងល្បាតបានប្រទះឃើញរថយន្ដម៉ាកTakoma មួយគ្រឿង បានបើកចេញតាមបណ្តោយផ្លូវអូរ២ ភូមិ៥សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ រថយន្តនោះបានយកស្បោងប្លាស្ទិកព៌ណខ្មៅ រំស្លាកលេខ ដែលគួរឱ្យសង្ស័យជាក្រុមជនទុច្ចរិតបំរុងចេញធ្វើសកម្មភាពប្លន់ ឬចាប់ជំរិត។ ភ្លាមនោះកម្លាំងជំនាញបានបោះដៃសហការគ្នាបើកម៉ូតូតាមឃ្លាំមើលជនសង្ស័យដឹងខ្លួន ក៍បើករថយន្តបង្វែងដានរត់គេចខ្លួនឡើងទៅផ្លូវជាតិ៤ កម្លាំងសមត្ថកិច្ច ក៍បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ធ្វើការដេញតាមរហូតហួសស្ពានទឹកសាប ឃុំរាម ជនសង្ស័យបានបត់រថយន្តចូលល្លូវលំមួយ ដើម្បីគេចខ្លួនតែរថយន្ដបើកលឿនក៏បានក្រឡាប់តែម្តង ហើយជនសង្ស័យបានព្យាយាមលូនចេញពីរថយន្តដើម្បីរត់គេចខ្លួនតែត្រូវបានកម្លាំងសមត្ថកិច្ចយើងចាប់ឃាត់ខ្លួនបានម្នាក់ និងដកហូតបានវត្ថុតាងកាំភ្លើងខ្លី១ដើម រីឯជនសង្ស័យ២នាក់ទៀតបានរត់គេចខ្លួនចូលពួនក្នុងព្រៃ កម្លាំងសមត្ថកិច្ចកំពុងធ្វើការស្វែងរកផងដែរ។

សូមជ្រាបថា ពេលរថយន្តក្រឡាប់នៅវេលាម៉ោង០០:៣០នាទីឈានចូលថ្ងៃទី១០ ខែមករា ឆ្នាំ២០២០។ ជនសង្ស័យឃាត់ខ្លួនបានខាងលើមានឈ្មោះ WANG HONG TAO ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិចិនមុខរបរអ្នកនាំភ្ញៀវលេងល្បែង ស្នាក់នៅ ភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ។

Loading...

ក្នុងនោះដែរសមត្ថកិច្ចបានធ្វើការដកហូតបាន៖ កាំភ្លើងខ្លី១ដើមម៉ាកZORAKI ពណ៌ខ្មៅលេខ 000232 បង់១មាន៥គ្រាប់ និងរថយន្តម៉ាក TAKOMA ពណ៌ទឹកប៉ិច ពាក់ស្លាកលេខភ្នំពេញ2BD-7915។

ករណីនេះកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងបន្តនីតិវិធី៕

Loading...