ឪពុកស្លាប់ក្នុងបេសកកម្ម ពន្លត់ភ្លើងឆេះព្រៃនៅអូស្ត្រាលី កូនអាយុ១៩ខែ ឡើងទទួលមេដាយជំនួស!

97

(អន្តរជាតិ)៖ Harvey ដែលជាកូនប្រុសទើបតែមានអាយុ១៩ខែ របស់លោក Geoffrey Keaton ជាអ្នកពន្លត់អគ្គិភ័យមួយរូបដែលបានបាត់បង់ជីវិតក្នុងបេសកកម្មរបស់ខ្លួនក្នុងការទប់ស្កាត់ភ្លើងឆេះព្រៃនៅអូស្រ្តាលី បានទទួលមេដាយជំនួសឪពុកខ្លួនយ៉ាងគួរឱ្យអាណិត ។

Loading...
លោក Geoffrey Keaton បានទទួលមរណភាពកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ ។ នៅក្នុងពិធីបុណ្យសព កូនប្រុសរបស់លោកបានស្លៀកសម្លៀកបំពាក់ជាអ្នកពន្លត់អគ្គិភ័យ ដើម្បីទទួលមេដាយជំនួសឪពុកខ្លួនចំពោះភាពក្លាហាន និងការលះបង់ដ៏ធំធេងរបស់គាត់ ។
នៅក្នុងពិធីបុណ្យសពនោះទៀតសោត មានការចូលរួមពីសំណាក់អ្នករួមការងារជាមួយលោកយ៉ាងច្រើនកុះករ ប៉ុន្តែមានទឹកមុខប្រកបដោយភាពសោកសង្រែង អាឡោះអាល័យ៉ាងខ្លាំងចំពោះការបាត់បង់នេះ ។ ក្រៅពីនោះក៏មានការរៀបចំសម្រាប់លោកនានាទីចុងក្រោយបានយ៉ាងល្អជាទីផុត ។
Loading...
សូមបញ្ជាក់ថា Geoffrey Keaton បានទទួលមរណភាពក្នុងវ័យត្រឹមតែ ៣២ឆ្នាំប៉ុណ្ណោះ ក្នុងនោះដែរ រូបថតនៅក្នុងពិធីបុណ្យសពរបស់លោក ដោយមានកូនប្រុសតូចទទួលមេដាយ បានធ្វើឱ្យប្រជាជនទូទាំងពិភពលោកមានការរំជើបរំជួលចិត្តជាខ្លាំង។

Loading...