សូ ដានីតា និង នៅ សុនីតា ងឿងឆ្ងល់ថា ហេតុអ្វីស្លាកលេ​ខយានយន្តមួយជីវិត«​មិនប្រើអក្សរខ្មែរ និងលេខខ្មែរ​»

226

(ភ្នំពេញ)៖ តារាស្រុកខ្មែរ សូ ដានីតា និង នៅ សុនីតា បានបង្ហាញសារនៅលើបណ្តាញសង្គមហ្វេសប៊ុកទាំងក្តីងឿងឆ្ងល់ថា ហេតុអ្វីស្លាកលេ​ខយានយន្តមួយជីវិត«​មិនប្រើអក្សរខ្មែរ និងលេខខ្មែរ​» ខណៈដែលកំពុងក្លាយជាប្រធានបទដ៏សំខាន់ នៅលើបណ្តាសង្គមហ្វេសប៊ុក ជុំវិញស្លាកលេខ ចេញថ្មីរបស់ក្រសួងសាធារណៈការនិងដឹកជញ្ជូន។​

តារាចម្រៀង សូ ដានីតា បានសរសេរនៅលើហ្វេសប៊ុករបស់កញ្ញាថា នា​ងខ្ញុំ​ ​សូ ​ដា​នី​តា​ សុំ​សួ​រ​ប៉ុ​ន្មា​​នសំ​នួ​រ​ ​ទៅ ​ឯ​/​ឧ​ទេ​សរ​ដ្ធ​ម​ន្ត្រី​ ​ស៊ុន ​ចា​ន់​ថុ​ល​ ​នឹ​ង​ ​សុំ​ឆ្ង​ល់​ប​ន្តិ​ច​ ​ចំ​ពោះស្លា​ក​លេ​ខ​រថ​យ​ន្ត​ក​ម្ពុ​ជា​ ​ដែល​ប្រើ​បា​ន​១​ជី​វិ​ត
​១​-​ ​ស្លា​ក​លេ​ខ​ក​ម្ពុ​ជា ​ហេ​តុ​អី​ ​លេ​ខ​នឹង​ឈ្មោះ​ ​មិ​ន​ដា​ក់​លេខ​ខ្មែ​រ​ ​នឹ​ង​ អ​ក្ស​រ​ខ្មែ​រ​ ?
២- ពេលប្តូររថយន្តអាច ផ្លាស់ប្តូរ ដោះដាក់រថយន្តថ្មី តាមចិត្ត រឺ ក៏ យ៉ាងម៉េច​ ​?​
​៣​- ​ប្រើ​ជា​អ​ក្សរ​ ​ឈ្មោះ​ជា​អ​ក្ស​រ​ឡាតាំ​ង​ ​បើ​មា​ន​រ​ថយ​ន្ត​ណា​ប​ង្ក​រ​គ្រោះ​ថ្នា​ក់ច​រា​ច​រ​ ​ចា​ប់​មិ​ន​បាន​ ​ថ​ត​មិ​ន​បា​ន​ ​បា​នត្រឹ​ម​តែ​មើ​ល​ស្លា​ក​ឈ្មោះ​ជា​អ​ក្ស​រឡា​តាំ​ង​ ​(​អា​ន​មិ​ន​ទាន់​ ​រឺ​ ​មិ​ន​ចេះអា​ច​អា​ន​)​ ​អា​ច​នឹ​ង​ពិ​បា​ក​រ​ក​រ​ថ​យន្ត​ប​ប​ង្ក​រ​ គិ​ត​យ៉ា​ង​ម៉េច​ ​?​
​៤​-​ ​បើរថយន្តនោះ បើកបុក ហើយរត់ ហើយម្ចាស់រថយន្តនោះ ដោះដាក់រថយន្តថ្មី មកប្រើតើត្រូវធ្វើយ៉ាងម៉េច ?
៥-ឈ្មោះប្រជាជនខ្មែររបស់យើង សឹងតែដូចគ្នា ជាន់គ្នា៧០ទៅ៨០% ចុះបើរថយន្តនោះ បើកបុកគេហើយរត់ តែថតបានតែស្លាកឈ្មោះ តែថតមិនបានជាប់ ម៉ាករថយន្ត តើធ្វើយ៉ាងម៉េច រកម្ចាស់ឈ្មោះឃើញ ? បើសិន​ជាឈ្មោះ​ ​គឺ​ឈ្មោះ​ដូ​ចគ្នា​ទៅ​នឹ​ង​ឈ្មោះ​រថ​យ​ន្ត​១​ទៀ​ត​ដែល​មិ​ន​បា​ន​ប​ង្ក​រ​ ?​ ​តើ​មា​ន​វិធី​ណា​រ​ក​ថ​រ​យ​ន្តប​ង្ក​រ​នោះ​ឃើ​ញ​ ​? ​ព្រោះ​ឈ្មោះ​ជា​ន់​គ្នា​ ​?​
​សុំ​ទោស​ ​🏻​នា​ង​ខ្ញុំ​គ្រា​ន់​តែ​ជា​សួរ​ ​ចោ​ទ​ជា​សំ​នួ​រ​ ​មិ​នមែ​ន​មា​ន​គំ​និ​ត​ ​មិ​នស្រ​ប​តា​ម​ឡើ​យ ​ព្រោះ​ក្នុ​ង​សា​រ​​​ព័​ត៌មា​ន​និ​មួ​​យៗ​ ​មិ​ន​បា​ន​ប​ញ្ជាក់​អោ​យ​យ​ល់​ ​ក្នុង​កា​រ​ប​ង្កើ​ត​ស្លា​កលេ​ខ​ផ្ទា​ល់​ខ្លួ​ន​នេះ​ឡើ​យ ​.​​(​ ​ពេ​ល​ខ្ញុំយ​ល់​ហើ​យ​ ​ខ្ញុំ​នឹ​ង​ទិ​ញ​ឈ្មោះដា​ក់​រ​ថ​យ​ន្ត​ខ្ញុំ១​ដែ​​រ ​)​ ។

ចំណែកតារាសម្តែង កំពុងជាប់ងារ​ជំទាវតូច នៅ សុនីតា​ វិញ បានបង្ហាញសារថា «​គ្រា​ន់តែ​ជា​គំ​និត​ខ្ញុំ​ទេ​​​ បើអា​ច​សុំ​ខា​ង​ក្រ​សួង​សា​ធា​រណ​កា​រ​​​ និ​​ង​​ ​ដឹ​ក​ជ​ញ្ជូ​ន​​​ ​ធ្វើ​ស្លាក​លេ​ខ​ឈ្មោះ​ជា​អ​ក្សរ​ខ្មែ​រ​​បា​ន​ទេ​​​ ព្រោះ​ទី​មួ​​យ​​ ​យើ​ង​អា​ច​​លើកតំ​កើ​ងភា​សា​ជា​តិ​ ​ទី​ពី​រ​​​​ ​សំរា​ប់​​ប​ង​ប្អូ​ន​ដែល​មិ​ន​ចេះ​ភា​សាប​រ​ទេ​ស​ ​ព្រោះខ្ញុំ​ឃើញប្រ​ទេ​ស​ផ្សេ​ង​ក៏​គេ​អភិ​រ​ក្ស​ភា​សា​ជា​តិ​ដែ​រ​​​ ​អ​រ​គុណ​ទុ​ក​ជា​មុ​ន​​​ ​ប​ញ្ចា​ក់​ហា​មជេ​រ​ ​រៀ​ប​រៀ​ង​​ ​នៅ​​​ ​សុ​និ​តា​​​​ ​ខុ​ស​ទាស់​អី​អា​ច​ព​ន្យ​ល់​ប្រា​ប់​បា​ន​ចា​ស​៕