ឆេះផ្ទះលក់ដូររបស់ពលរដ្ឋផ្អើលទាំងព្រឹកព្រលឹមនៅក្រុងព្រះសីហនុ

1129

ព្រះសីហនុ៖ (ព័ត៌មានបន្ថែម) មានករណីអគ្គិសភ័យបានឆាបឆេះផ្ទះពលរដ្ឋនិងតូបលក់ចាបហ៊ួយ ជាច្រើន បណ្តាលអោយរងការខូចខាតយ៉ាងតំណំ នៅវេលាម៉ោង៤កន្លះទាបភ្លឺ ត្រូវនិងព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩នេះ ខាងលិចស្ពានសេតេ ចម្ងាយ១០០ម៉ែត្រ ស្ថិតក្នុងភូមិ០២ សង្កាត់០៣ ក្រុង/ខេត្តព្រះសីហនុ។

សមត្ថកិច្ចបញ្ជាក់ថា ភ្លាមៗនោះបានចេញរថយន្តពន្លត់អគ្គិសភ័យជាច្រើនគ្រឿងក្នុងនោះរួមមានរថយន្តពន្លត់អគ្គិសភ័យរបស់ក្រសួងមហាផ្ទៃ រថយន្តពន្លត់អគ្គិសភ័យរបស់កងរាជអាវុធហត្ថ និងរថយន្តពន្លត់អគ្គិសភ័យរបស់កំពង់ផែស្វយ័ត្ន ដោយចូលរួមសហការអន្តរាគមន៍ពន្លត់អោយអគ្គិសភ័យរលត់ទៅវិញទាន់ពេលវេលា។

បច្ចុប្បន្នករណីអគ្គិសភ័យខាងលើបានរលត់ទៅវិញទាំងស្រុងហើយនិងមិនទាន់ដឹងថា បណ្តាលមកពីមូលហេតុអ្វីនៅឡើយទេ ។ ក្រៅពីឆេះដំបោលផ្ទះនិងខូចខាតសម្ភារៈលក់ចាបហ៊ួយមួយចំនួន ឃើញថាមិនមានមនុស្សរងគ្រោះនិង បណ្តាលអោយឆេះរាលដាលដល់ផ្ទះពលរដ្ឋក្បែរនោះឡើយ ៕