BTV Cup៖ U20 កម្ពុជា ចាញ់ U20 វៀតណាម ដោយលទ្ធផល ៣-០

198

(ហូជីមិញ)៖​ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ២០ឆ្នាំកម្ពុជា បានបរាជ័យក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះ​ U20 វៀតណាម ដោយលទ្ធផល ៣-០ នារាត្រីថ្ងៃអាទិត្យនេះ​ នៅកីឡដ្ឋាន Binh Duong ប្រទេសវៀតណាម ក្នុងពានរង្វាន់មិត្តភាពអន្ដរជាតិ BTV Cup U20 2019។

គួរបញ្ជាក់ថា ពានរង្វាន់រៀបចំដោយក្លឹប Becamex Binh Duong នេះ មាន ៤ក្រុមប៉ុណ្ណោះចូលរួម ដោយប្រើរូបមន្ដប្រកួតចាញ់ធ្លាក់ ។ ដូច្នេះជ័យជម្នះរបស់ក្រុម U20 វៀតណាមខាងលើ បានធ្វើឲ្យពួកគេ ឡើងទៅជួបក្រុមមិត្តរួមជាតិ Becamex Binh Duong នៅវគ្គផ្ដាច់ព្រ័ត្រ នាថ្ងៃទី១៨ ខែធ្នូខាងមុខ ។

ដោយឡែកក្រុមចាញ់ ក៏ត្រូវជួបគ្នា ដើម្បីដណ្ដើមចំណាត់ថ្នាក់លេខ៣ ផងដែរ គឺក្រុម U20 កម្ពុជា ត្រូវជួបក្រុម U20 មីយ៉ាន់ម៉ា នាថ្ងៃទី១៧ ខែធ្នូ មុនត្រឡប់មកមាតុភូមិវិញ៕