ពុទ្ធោអើយ! ប្រទះឃើញសាកសពមនុស្សវិកចរិត ដេកស្លាប់យូរថ្ងៃត្រូវបានសត្វព្រៃស៊ីអស់ សល់តែលលាដ៏ក្បាល

1386

(ឧត្តរមានជ័យ)៖ កាល​ថ្ងៃ​ទី​០៥​ ខែធ្នូ​ ឆ្នាំ​២០១៩​ មានការផ្អើលខ្លាំងប្រជាពលរដ្ឋ​ប្រទះ​ឃើញសាកសព​បុរស​ម្នាក់ ​ដែល​គេ​ស្គាល់​ជា​មនុស្ស​វិកល​ច​រិ​ត នៅ​ចំណុចក្នុង​ចម្ការ​បុស្ស​ ស្ថិតក្នុងភូមិ​អូរ​ក្រូច​ ឃុំ​ត្រពាំង​ប្រាសាទ​ ស្រុក​ត្រពាំង​ប្រាសាទ​ ខេត្តឧត្តរមានជ័យ​។

Loading...

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​មានឈ្មោះ​ អ៊ុ​ក​ ជា​ ភេទ​ប្រុស​ អាយុ​៥០​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​គ​ ឃុំ​ចំណា​លើ​ ស្រុក​ស្ទោង​ ខេត្តកំពុងធំ​ (​មក​ជួល​ដី​ក្រុមហ៊ុន​ដាំដំឡូង​មី​ បាន​ស្លាប់​ក្នុង​ចម្ការ​បុស្ស​ជា​ច្រើន​ថ្ងៃ​មក​ហើយ​បណ្តាល​ឲ្យ​សាកសព​រលួយ​សាច់​អស់​សល់​តែ​លលាដ៍ក្បាល​ ចំណែក​ឆ្អឹង​អ​វ:​យ​វ:​ផ្សេងៗ​ត្រូវ​បាន​សត្វព្រៃ​ពាំ​ស៊ី​ទៅ​កន្លែង​ផ្សេងៗ​ពី​គ្នា​។​

យោង​តាម​ការ​បំភ្លឺ​របស់​ឈ្មោះ​ ឃាន​ គី​ម​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ ត្រូវជា​ប្អូនថ្លៃ​ជន​រង​គ្រោះ​ បាន​ឲ្យ​ដឹង​ថា​ ឈ្មោះ​ អ៊ុ​ក​ ជា​ មាន​ជំងឺសរសៃប្រសាទ​តាំងពី​ឆ្នាំ​២០១៦​មក​ ដោយ​ធ្លាប់​ធ្វើ​ទុក​ និង​រត់​ចេញពីផ្ទះ​២-៣​ដង​រួច​មក​ហើយ​ កាលពី​នៅ​ឯ​ស្រុក​ស្ទោង​តែ​ត្រូវ​បាន​រក​ឃើញ​នាំ​មក​ផ្ទះ​វិញ ​(​ធ្វើ​ទុក​ខ្លាំង​នៅ​ពេល​ផឹកស្រា​)​ លុះ​ឆ្នាំ​២០១៧​ ជន​រង​គ្រោះ​ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ​វិញ​ ដោយ​ពេទ្យ​ហាម​មិន​ឲ្យ​ផឹកស្រា​។ មក​ដល់​ឆ្នាំ​២០១៨​ជន​រង​គ្រោះ ​និង​ប្រពន្ធ​បាន​នាំ​គ្នា​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ក្នុង​រយ:ពេល​នោះ​ជន​រង​គ្រោះ បាន​ធ្លាក់ខ្លួន​ញៀន​ស្រា​ឡើង​វិញ ​ធ្វើ​ឲ្យ​ជំងឺសរសៃប្រសាទ​រើ​ឡើង​បន្តិច​ម្តងៗ​ ដល់​ដើមខែ​៩​ ឆ្នាំ​២០១៩​ ។​ ជន​រង​គ្រោះ​ត្រឡប់​ពី​ប្រទេស​ថៃ​វិញ​ ដើម្បី​មើលថែ​ចម្ការ​ដំឡូង​មី​នៅ​ ក្នុង​ដី​ក្រុមហ៊ុន​សុខ​សំណាង​។​

តាម​ការ​សន្និដ្ឋាន​បឋម​ ជន​រង​គ្រោះ​ស្លាប់​ដោយសា​ជំងឺសរសៃប្រសាទ​ធ្វើទុក្ខ​ បូក​រួម​នឹង​អត់​អាហារ​ផង​ ។​ ក្រោយ​ធ្វើការ​ពិនិត្យ​ សមត្ថកិច្ច​បាន​ប្រគល់​សាកសព​ឲ្យ​ក្រុម​គ្រួសារ ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

Loading...