ពិតជាស៊យមែន! នារីកម្មការិនីម្នាក់ ផ្ញើលុយចំនួន៣៥០ដុល្លារទៅឱ្យក្រុមគ្រួសារ បែរជាលុយនោះត្រូវបាន ……..

1594

(ភ្នំពេញ)៖ ស្រ្តី​ដែល​ជាក​ម្មការី​រោងចក្រ​ម្នាក់​ កើតទុក្ខមិនសុខចិត្តទៅលើរឿងផ្ញើរលុយតាម Wing ខណៈ​ដែលខ្លួនបាន​ផ្ញើ​លុយ​ចេញពី​កំបូល​ រាជធានីភ្នំពេញ​​ទៅកាន់​ក្រុម​គ្រួសារ​នៅ​ស្រុក​កំណើត​ខេត្ត​កំពង់​ធំ​ចំនួន​ ៣៥០​ដុល្លារ​ ស្រាប់តែ​ពេលទៅបេីក​ បែរជាភ្នាក់ងារ​ Wing បាន​និយាយ​ថា​ លុយនេះត្រូវបានគេបេីកហេីយទៅវិញ។

នារីរងគ្រោះខាងលើ មានឈ្មោះស៊ូ ឈិនអូន អាយុ២៦ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានលំនៅក្នុងសង្កាត់កំបូល ខណ្ឌកំបូល។

តាមសម្តីនារីរងគ្រោះបានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង១១និង៥០នាទីព្រឹក ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ នាងបានផ្ញើលុយចំនួន៣៥០ដុល្លារ តាមភ្នាក់ងារវីងវេរលុយ១កន្លែង ស្ថិតក្នុងភូមិអង្គ សង្កាត់កំបូល ខណ្ឌកំបូល ទៅឱ្យម្តាយនៅឯស្រុកកំណើតខេត្តកំពង់ធំ ដោយនាងបានដាក់លេខអ្នកទទួល គឺជាលេខទូរស័ព្ទបងស្រីរបស់នាង ស្រាប់តែ​ពេលទៅបេីក​ បែរជាភ្នាក់ងារ​ Wing បាន​និយាយ​ថា​ លុយនេះត្រូវបានគេបេីកហេីយទៅវិញ។

ក្រោយ​ពី​ទទួល​បាន​ដំណឹង​នេះ​ភ្លាម​ ស្រ្តី​ជា​កម្មការិនី​រោងចក្រ​រូបនេះ​ បានទៅសាកសួរ​ភ្នាក់ងារ​ Wing ដែលខ្លួន​បាន​ផ្ញើ​ តែបែរជា​ត្រូវ​រងនូវការ​ប្រមាថ​មេីលងាយថាខ្លួនល្ងង់ទៅវិញ​ ទេីប​ស្រ្តី​រូប​នេះ​ ក៏បាន​មកកាន់​ទីភ្នាក់ងារ​ Wing ធំ​ នៅ​ជិត​ស្តុប​បូកគោ​ និងបាន​ហៅអ្នក​សារព័ត៌មាន​អោយមកជួយ​ផ្សព្វផ្សាយ​បន្ត​ផងដែរ។

ស្រ្តី​ជា​កម្មការិនី​រោងចក្រ​រូបនេះ​ក៏​បាន​មាន​ការ​បញ្ជាក់​ទៅកាន់​អ្នក​សារព័ត៌មាន​ថា​ បេីសិនជារកឃេីញថា​ លុយនេះ​ ខាង​ក្រុម​គ្រួសារ​ខ្លួន​ជាអ្នកដក​ នោះរូបនាងនឹង​អោយ​សមត្ថកិច្ច​ចាត់ការ​តាមច្បាប់​ ហេីយ​រូបនាង​ក៏​សុំ​ឲ្យ​ខាង​ភ្នាក់ងារ​ Wing មេត្តា​ជួយ​ស៊េីប​អង្កេត​ចំករណី​នេះផង​ ព្រោះលុយចំនួន៣៥០​ដុល្លារ​មិន​មានរកបានដោយងាយស្រួលនោះទេ៕ ដោយ៖ យុទ្ធ