អោយតែយ៉ាងនេះស្លាប់មិនខានទេ! ឆែករកឃើញសាច់ និងគ្រឿងក្នុងជ្រូកជាងកន្លះតោន ខូចគុណភាពនាំចូលខុសច្បាប់

1137

(បន្ទាយមានជ័យ)៖ កាលពីវេលាម៉ោង ៨កន្លះព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ មន្ត្រីគយចល័តនៃការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥បន្ទាយមានជ័យ ឃាត់រថយន្តតូរីស១គ្រឿង ដឹកសាច់ និងគ្រឿងក្នុងជ្រូកជាងកន្លះតោនខុសច្បាប់ ស្ថិតតាមបណ្ដោយផ្លូវលេខ៥ ក្នុងភូមិ-សង្កាត់ទឹកផ្លា ក្រុងសិរីសោភ័ណ ។

ក្រោយពេលឃាត់ មន្ត្រីជំនាញ បានធ្វើការឆែកឆេររកឃើញ ទំនិញខូចគុណភាព រួមមាន៖ ពោះជ្រូកតាន់១កេស ទម្ងន់១០០គីឡូក្រាម, សាច់ជ្រូក២កេស ទម្ងន់១២០គីឡូក្រាម,​ បង្គា១កេសស្មើ ១២០គីឡូក្រាម, ឌុកឌឿ១កេសស្មើ ៦០គីឡូក្រាម, ត្រី១កេសស្មើ ១០០គីឡូក្រាម៕

Loading...