លោក ជួន ណារិន្ទ អំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ទៅដាក់ពាក្យបណ្តឹងជូនសមត្ថកិច្ចជាបន្ទាន់រាល់ករណី គាស់ផ្ទះ លួច ឆក់ ប្លន់ …

970

(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩នេះ លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ទាំងភ្ញៀវទេសចរណ៍ អ្នកវិនិយោគជាតិ និងអន្តរជាតិ ទាំងអស់ក្នុងខេត្ត ត្រូវប្រញាប់ទៅដាក់ពាក្យបណ្តឹងមកសមត្ថកិច្ច ករណីល្មើសណា ដែលបង្កភាពអសន្តិសុខដល់សេចក្តីសុខក្នុងការរស់នៅ ដែលទាំងនេះជាកិច្ចជួយសហការដល់សមត្ថកិច្ចក្នុងការកំណត់មុខសញ្ញា ដើម្បីបង្ការ និងបង្រ្កាបទាន់ពេលវេលា។

Loading...

លោកស្នងការ បានមានប្រសាសន៏ថា «យើងត្រូវតែបំពេញឲ្យបានជាដាច់ខាតរាល់ចន្លោះប្រហោងណាមួយក្នុងភូមិសាស្ត្រ ដែលសមត្ថកិច្ចយើងមានដោយប្រការអចេតនា ហើយត្រូវប្រើប្រាស់កម្លាំងជំនាញឲ្យអស់លទ្ធភាព ដើម្បីទប់ស្កាត់ កាត់បន្ថយ ដាក់វិធានការបង្រ្កាប ដោយផ្អែកលើជំនាញសមត្ថកិច្ចប្រកបដោយវិជ្ជាជីវ: ហើយអ្វីដែលរំខានដល់សេចក្តីសុខរបស់ប្រជាពលរដ្ឋយើងដាច់ខាតត្រូវតែបង្ក្រាប»។

ជាចុងក្រោយលោក ជួន ណារិន្ទ ក៏បានជម្រុញបន្ថែមឲ្យកម្លាំងជំនាញទាំងអស់ចុះធ្វើសកម្មភាពផ្សព្វផ្សាយអប់រំឲ្យបងប្អូនទាំងអស់ចូលរួម បង្កើនកិច្ចសហការល្អជាមួយសមត្ថកិច្ចជំនាញ ដើម្បីជាភាពងាយស្រួលដល់ការបង្ការ ទប់ស្កាត់ ការពារ និងបង្រ្កាបបទល្មើសផ្សេងៗទាន់ពេលវេលា៕ សម្រួល៖ យុទ្ធ

Loading...