រកឃើញគ្រឿងញៀនជិត ២០គីឡូ, ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់(ស្រី០២នាក់)

850

(ភ្នំពេញ)៖ សារធាតុញៀនប្រមាណ២០គីឡូត្រូវសមត្ថកិច្ចរឹបអូស ដោយកំលាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃដឹងនាំដោយលោក ឧ.ឯក ឡឹក វណ្ណះនឹងមានការសម្របសម្រួលពីលោក គុជ គឹងឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរខណ្ឌច្បារអំពៅ បានចុះឆែកឆេរផ្ទះវីឡាតឿស្ថិតនៅចំនុចផ្ទះលេខ៤៥ក្រុមទី៣ផ្លូវលេខ១១២ភូមិបោះអង្កាញ់ទី១សង្កាត់ព្រែកឯកខណ្ឌច្បារអំពៅដែលមានម្ចាស់ឈ្មោះ ព្រុំ សុគន្ធា ភេទប្រុស អាយុ៣៨ឆ្នាំ(ជួលអោយក្រុមជនសង្ស័យ)។

វត្ថុតតាងចាប់យករួមមាន: សារធាតុផ្សំក្រាមពណ៌ត្នោតចំនួន២១កញ្ចប់=២០គីឡូក្រាម, សារធាតុរាវចំនួន៣៨ដប, ម្សៅក្រាមពណ៌សរថ្លាចំនួន០១កញ្ចប់, សារធាតុរាវពណ៌ខ្មៅចំនួន២៤ចានជ័រធំ, ឧបករណ៍ផលិតកែច្នៃចំនួន០១, សារធាតុរាវពណ៌សរចំនួន០១ប៊ីដុង។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅវេលាម៉ោងប្រហែល ម៉ោង២២យបថ្ងៃទី០៣/១២/២០១៩កំលាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃបានឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់(ស្រី០២នាក់)នឹងដកហូតបានគ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកក)ចំនួនជាង១០គីឡូក្រាមនៅចំនុចក្រោយពេទ្យរបេង ស្ថិតនៅសង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកេង បន្ទាប់មកបាននាំជនសង្ស័យមកធ្វើការឆែកឆេរលើវីឡាតឿនៅចំនុចខាងលើតែម្តង។

បច្ចុប្បន្ន ជនសង្ស័យនឹងវត្ថុតាងពាក់ពន្ធ័យកទៅមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ ដើម្បីចាត់ការតាមផ្លូវច្បាប់៕

Loading...