សម្តេចតេជោ ហ៊ុន សែន​ កោតសរសើរក្រុមU22 កម្ពុជា បានយកឈ្នះ U22 ម៉ាឡេស៊ី ក្នុងលទ្ធផល (CAMBODIA 3:1 MALAYSIA) ក្នុងព្រឹត្តិការណ៍កីឡា SEA Games 2019

1668

(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន​ កោតសរសើរក្រុមU22 កម្ពុជា បានយកឈ្នះ U22 ម៉ាឡេស៊ី ក្នុងលទ្ធផល (CAMBODIA 3:1 MALAYSIA) ក្នុងព្រឹត្តិការណ៍កីឡា SEA Games 2019 ។

តាមរយៈផេកផ្លូវការរបស់សម្តេច បានភ្ជាប់ខ្លឹមសារថា «សូមអបអរសាទរ និងកោតសរសើរដល់ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម២២ឆ្នាំ U22 កម្ពុជា បានយកឈ្នះ U22 ម៉ាឡេស៊ី ក្នុងលទ្ធផល (CAMBODIA 3:1 MALAYSIA)​ ក្នុងព្រឹត្តិការណ៍កីឡា SEA Games 2019 នៅប្រទេសហ្វីលីពីន​ ដែលកម្ពុជានឹងឡេីងទៅប្រកួតបន្តនៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់»។

សម្តេច បានថ្លែងអំណរអរគុណបងប្អូនប្រជាពលរដ្ឋ និងកូនក្មួយទាំងអស់ដែលគាំទ្រវិស័យកីឡា ជាពិសេសក្មួយៗដែលបានចូលរួមទស្សនាផ្ទាល់នៅពហុកីឡាដ្ឋាន និងតាមទូរទស្សន៍។ សូមជូនពរកីឡាបាល់ទាត់កម្ពុជា ទទួលបានជោគជ័យជាបន្តបន្ទាប់ទៀត ក្នុងព្រឹត្តិការណ៍កីឡា SEA Games 2019 ៕