ខណ្ឌចំនួន៤ ក្នុងរាជធានីភ្នំពេញ នឹងផ្អាកការផ្គត់ផ្គង់ទឹកស្អាតមួយរយៈពេលខ្លី

859

(ភ្នំពេញ)៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានប្រកាសពីផ្អាកការផ្គត់ផ្គង់ទឹកស្អាត មួយរយៈពេលខ្លី ក្នុង​ខណ្ឌ​ចំនួន៤ រួមមាន ខណ្ឌច្បារអំពៅ ខណ្ឌជ្រោយចង្វារ ខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ ដូច្នេះសូមប្រជាពលរដ្ឋត្រៀមទឹកទុកសំរាប់ប្រើប្រាស់ជាមុន។

Image result for អគ្គិសនីកម្ពុជា, Preah Ang Yukanthor Street (19), Phnom Penh

យោងតាមសេចក្តីប្រកាស របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឲ្យដឹងថានៅយប់ថ្ងៃ ទី១៣ ខែធ្នូ ឆ្នាំ២០១៩ នឹងផ្អាកការផ្គត់ផ្គង់ទឹក នៅសង្កាត់វាលស្បូវ សង្កាត់ក្បាលកោះ និងសង្កាត់ព្រែកឯង ក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ នៅយប់ថ្ងៃ ទី០៦ ខែធ្នូ ឆ្នាំ២០១៩ នឹងផ្អាកការផ្គត់ផ្គង់ទឹក នៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។នៅយប់ថ្ងៃ ទី១៣ ខែធ្នូ ឆ្នាំ២០១៩ នឹងផ្អាកការផ្គត់ផ្គង់ទឹក នៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ នៅយប់ថ្ងៃ ទី៩ ខែធ្នូ ឆ្នាំ២០១៩ ផ្អាកការផ្គត់ផ្គង់ទឹក នៅសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ និងនៅយប់ថ្ងៃ ទី១១ ខែធ្នូ ឆ្នាំ២០១៩ ផ្អាកការផ្គត់ផ្គង់ទឹកនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ចំពោះការកាត់ភ្ជាប់បំពង់ចែកចាយទឹកថ្មីនេះ និងអាចធ្វើឲ្យគុណភាពទឹក មានភាពល្អក់កករក្នុងរយៈពេលខ្លី។

Related image

ដូច្នេះ សូមស្ថាប័ន រោងចក្រ សហគ្រាស និងប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋាន និងទីតាំងខាងលើ ដែលផ្អាកការផ្គត់ផ្គង់ទឹករយៈពេលខ្លីនេះ ត្រៀមបំរ៉ុងទឹកសម្រាប់ប្រើប្រាស់ ដោយក្តីអនុគ្រោះ៕