សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភ ២០លានរៀល សម្រាប់អ្នកស្លាប់ និង ៣លានរៀលសម្រាប់អ្នករបួស ក្នុងហេតុការណ៍បាក់រលំប្លង់សេសាលាឆាន់ នៅវត្តប្រាសាទគោកចក

415

(សៀមរាប)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានសម្រេចឧបត្ថម្ភថវិកាប្រមាណ ២០លានរៀលសម្រាប់អ្នកស្លាប់ និង ៣លានរៀល សម្រាប់អ្នករងរបួសក្នុងហេតុការណ៍បាក់រលំប្លង់សេអគារសាលាឆាន់ នៅវត្តប្រាសាទគោកចក ស្ថិតនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប។

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានចូលរួមសោកស្តាយជាមួយក្រុមគ្រួសារជនរងគ្រោះទាំងអស់ ដែលបានរងគ្រោះក្នុងហេតុការណ៍ដ៏អកុសលនេះផងដែរ។

Loading...

គួរបញ្ជាក់ថា គិតមកត្រឹមល្ងាចថ្ងៃ២ ខែធ្នូ ឆ្នាំ២០១៩នេះ ប្រតិបត្តិការជួយសង្គ្រោះជនរងគ្រោះដោយការបាក់រលំប្លង់សេសាលាឆាន់ នៅវត្តប្រាសាទគោកចក ស្ថិតនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាបកាលពីពេលរសៀលថ្ងៃដដែល ក្រុមសង្គ្រោះបានរកឃើញជនរងគ្រោះទាំងព្រះសង្ឃនិងគ្រហស្ថសរុប ចំនួន ១៦អង្គ/នាក់ ក្នុងនោះស្លាប់៣នាក់។

អ្នករងរបួសត្រូវអជ្ញាធរបានជួយសង្គ្រោះ រួចនាំយកទៅកាន់មន្ទីរពេទ្យ ជាមួយនឹងការសន្និដ្ឋានថា ជនរងគ្រោះទំនងជាមិនមានសេសសល់ទៀតទេ។

សមត្ថកិច្ចបញ្ជាក់ថា ក្រៅពីជនរងគ្រោះ៣នាក់ដែលស្លាប់ មានជនរងគ្រោះចំនួន១៣អង្គ/នាក់រងរបួសរួមមាន ៖ របួសធ្ងន់មាន ៤នាក់ (ជាងសំណង់ ៣នាក់ និងប្រជាការពារម្នាក់) រងរបួសស្រាលចំនួន ៩អង្គ/នាក់ ក្នុងនោះមានព្រះសង្ឃ២អង្គ ប្រជាការពារម្នាក់ និងជាងសំណង់ ៧នាក់)។

ជនរងគ្រោះដែលរងរបួសទាំងអស់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។ ទោះជាយ៉ាងនេះ ប្រតិបត្តិការកាយរុករកនៅធ្វើបន្ត ក្រែងមាននៅសេសសល់ជនរងគ្រោះផ្សេងទៀត៕

Loading...

Loading...