គិតត្រឹមម៉ោង៨យប់នេះ អ្នកស្លាប់មានចំនួន ៣នាក់ និងរបួស ១៣នាក់ ក្នុងហេតុការណ៍បាក់ស្រុតសំណង់អគារសាលាឆាន់

434

(សៀមរាប) ៖ តាមសមត្ថកិច្ចបញ្ជក់ថា តួលេខក្នុងហេតុការណ៍បាក់ស្រុតសំណង់អគារសាលាឆាន់ក្នុងវត្តប្រាសាទគោកចក ស្លាប់មនុស្ស៣នាក់( វិស្វករសំណង់ម្នាក់)របួស១៣នាក់ មានព្រះ សង្ឃ ២អង្គ ហេតុការណ៍ដ៍រន្ធត់ភ្ញាក់ផ្អើលគ្រប់មជ្ឈដ្ឋាននេះបានកើតឡើងនៅវេលាម៉ោងប្រមាណ១និង៣០នាទីរសៀលថ្ងៃទី ០២ ខែធ្នូ ឆ្នាំ ២០១៩ ស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប គឺក្នុងវត្តប្រាសាទគោកចកតែម្តង ដែលសំណង់នេះត្រូវបានប្រភពបង្ហើបថា ជាតំបន់អប្សារា មិនមានការអនុ ញ្ញាតិអោយសាងសង់ទេ ។ សំណង់ខាងលើមានទំហំប្រមាណ៣០ម៉ែត្រកម្ពស់៨ម៉ែត្រ ។

Loading...
Loading...

Loading...