ជួយស៊ែរ ប្រកាសរកជំនួយសប្បុរសជន ជួយលោកយាយម្នាក់នេះផង ! រស់នៅគ្មានទីពឹងក្នុងខ្ទមស្លឹក​ តែម្នាក់ឯង​ ឈឺជាយប់ព្រលប់​ មិនមានអ្នកមេីលថែ​ ដូចនេះមានតែម្រាមដៃដប់ប្រណំ

453

(ហ្វេសប៊ុក)៖ លោកយាយម្នាក់​ដែលរស់នៅ​ខេត្ត​កំពង់​ឆ្នាំង​ គាត់​ពិតជា​កំសត់​ខ្លាំង​ណាស់​ ដោយគាត់មិនមាន​កូន​ចៅមេីលថែនោះទេ​ដោយរស់នៅ​តែម្នាក់ឯង​ ពិតជា​គួរ​ឲ្យ​អាណិត​ខ្លាំង​ណាស់​។ ដោយ​មេីលឃេីញ​ពី​ទុក្ខ​លំបាក​ និងមានក្តី​អាណិត​អាសូរ​ជាពន់ពេកនោះ​ នារី​ដ៏​ស្រស់​ស្អាត​ម្នាក់​ ដែលមាន​គណនី​ហ្វេសបុក​ឈ្មោះ​ SokLeng Lim បាន​ជូន​ជា​ថវិកា​បន្តិចបន្តួច​ និងបាន​ជួយប្រកាស​ស្វែងរក​ជំនួយ​ដេីម្បី​ជួយ​ដល់លោកយាយ​ទៀត​ផង​។

Loading...

ក្នុងនោះដែរ ម្ចាស់​គណនី​នារី​ដ៏​ស្រស់​ស្អាត​ខាង​លើ​នេះ​ក៏មានជា​ពាក្យ​ពេចន៍​រៀប​រាប់ដោយមាន​ខ្លឹមសារ​ទាំង​ស្រុង​ថា៖«លោកយាយកំសត់ សូមសប្បុរជនទាំងអស់ជួយដល់លោកយាយផង ព្រោះគាត់គ្មានទីពឹងអ្នកណាទេ​ រស់ក្នុងខ្ទមស្លឹក​ តែម្នាក់ឯង​ ឈឺជាយប់ព្រលប់​ មិនមានអ្នកមេីលថែ​ ដូចនេះមានតែម្រាមដៃដប់ប្រណំ​ ។យ៉ាងណាមិញ សូមមេត្តាដោយក្តីអាណិត​ ដល់លោកយាយ​ តិចក្តី​ ច្រេីនក្តី​ សូមជួយដល់គាត់ផងបងប្អូន គាត់រស់នៅភូមិ​ ស្រែព្រិច​ ឃុំ​អភិវឌ្ឍន៍​ ស្រុកទឹកផុស​ ខេត្តកំពង់ឆ្នាំង​។ សូមបងប្អូនសប្បុរសជនចង់ជួយគាត់ទាក់ទង​ លេខ 086 689 666​ និង​ ABA 000480703»។ សង្ឃឹម​ថា​នឹងមាន​សប្បុរសជន​ជា​ច្រើន​ នឹងចូលរួមជួយដល់លោកយាយដ៏កំសត់រូបនេះផងចុះ៕ ប្រភព៖ ហ្វេសប៊ុក

Loading...

Loading...