អបអរសាទរ! ក្រុមជម្រើសជាតិកម្ពុជាU19 ​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ AFC U19 Championship ​ហើយ​

45

(កីឡា)៖ ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ក្រោម​អាយុ​១៩​ឆ្នាំ​របស់​កម្ពុជា ​បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ AFC U19 Championship ​ក្រោយ​ពី​ក្រុម​គុយវ៉ែត ស្មើ​ប៉ាឡេស្ទីន ​៣-៣ ​នៅ​មុន​នេះ​។

សម្រាប់ការចែកគ្នា ១ពិន្ទុម្នាក់ ក្នុងជំនួបបញ្ចប់ពូល A របស់ក្រុមទាំងពីរខាងលើ បានក្លាយជាកាដូយ៉ាងពិសេសសម្រាប់ក្រុមគោព្រៃជំទង់កម្ពុជា បង្កើតប្រវត្តិសាស្ដ្រឡើងជុំផ្ដាច់ព្រ័ត្រលើកដំបូង ក្នុងនាមក្រុមលេខ២ ល្អជាងគេទាំង ៥ក្រុម ព្រោះក្រុម U19 គូវែត ដែលកំពុងឈរកំពូលតារាងបណ្ដោះអាសន្ន រកបានត្រឹម ៨ពិន្ទុក្នុងពូល ហើយដកពិន្ទុប្រកួតជាមួយក្រុមបាត់តារាង គឺក្រុមប៉ាគីស្ថាន ពួកគេនៅសល់ត្រឹម ៥ពិន្ទុប៉ុណ្ណោះ ផ្ទុយពីក្រុម U19 កម្ពុជា ដែលកាត់កងការប្រកួតជាមួយក្រុមបាត់តារាង(ម៉ារីអាណាខាងជើង) កម្ពុជានៅសល់ ៦ពិន្ទុ ។

លទ្ធផល​នេះ ​គឺ​ធ្វើ​ឱ្យ​ក្រុម​យុវជន​ក្រោម​អាយុ​១៩​ឆ្នាំ​របស់​កម្ពុជា ​ក្លាយ​ជា​ក្រុម​លេខ​២​ល្អ ​លំដាប់​ទី​៦ ​បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​តែ​ម្ដង៕

Loading...

Loading...