ជួយស៊ែរផង!! អុំប្រុសម្នាក់ដាច់ចិត្តលើកដៃសំពះ សូមអង្វរបងប្អូន សូមត្រឹមតែអង្ករ ហូបក៏បាន ព្រោះភ្នែកគាត់ស្រវាំង ដៃជើងញ័រអស់ហើយ រកអ្វីក៏មិនបាន…. (មានវីដេអូ)

552

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា “Ngin Peouv” បានបង្ហោះសាររៀបរាប់ពីជីវិតរបស់លោកពូកំសត់ម្នាក់ដែលគាត់មានជីវភាពក្រខ្សត់ ចិញ្ចឹមជីវិត ដោយការដើរលុកក្តាម និងកាត់ស្មៅ យកទៅលក់។ លោកពូរស់នៅ ភូមិកំពង់កេស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត ។

Loading...

ម្ចាស់គណនីហ្វេសប៊ុកបានលើកឡើងថា “ប្រពន្ធ ស្លា ប់បាត់ ដេីរលូកក្តាម កាត់ស្មៅលក់ ចិញ្ចឹមជីវិត និងកូនៗ ឈ្មោះ ៖ លោកពូ កៅ សារ៉េត ភ្នែកស្រវាំង សុខភាព ទ្រុឌទ្រោម ដៃជើងញ័រធ្វើអ្វីក៏មិនកើត តែខំព្យាយាម ដើម្បីចិញ្ចឹមកូន។ សមាជិកគ្រួសារ ៖ ពីរនាក់ មុខរបរ ៖ លូកក្តាម ចាប់ខ្យង កាត់ស្មៅលក់ លាងចាន តាមរោងការ ។ អាស័យដ្ឋាន ៖ ភូមិកំពង់កេស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត។

ស្ថានភាព ៖ ពីមុនមាន ប្រពន្ធទីពឹង ក្រោយប្រពន្ធស្លា ប់បាត់ កូនៗ បោះបង់ ការសិក្សា ដេីរស៊ីឈ្នួលគេ លាងចាន តាមរោងការ ឬមេីលកូនអោយគេ យកប្រាក់ ចិញ្ចឹមជីវិត ចំណែក លោកពូ សុខភាព មិនសូវល្អ ខ្សោយកម្លាំង លូកក្តាម ចាប់ខ្យង កាត់ស្មៅលក់បានកម្រៃតិចតួច ទុកទិញអង្ករអោយកូន បរិភោគ ។

សូមទាក់ទង ផ្តល់ជំនួយតាមរយៈ មូលនិធិ “ខ្មែរជួយខ្មែរក្នុងគ្រាក្រអាសន្ន” ៖

🌞Name : ទឹម រ័ត្ន (Ms. Tim Rath)
☎️Mobile : 098 230 369 ; 087 230 369
📡Inbox Facebook : Ngin Peouv
✉️E-mail : pcn.khmeramatak@gmail.com
💰ACLEDA Bank: 3600-00-206313-1-8
🙏🙏🙏 សូមអរគុណ !”។

Loading...

សម្រួល៖ យុទ្ធ

Loading...