ជនបរទេសម្នាក់ មានជំងឺ ហៅពេទ្យមកដាសេរ៉ូម រួចស្រែកប្រាប់មិត្តស្រីថា គាត់មិនរស់ទេ ហើយក៏ដាច់ខ្យល់ស្លាប់តែម្តង

554

(កណ្តាល)៖ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ ថ្ងៃទី២៩ ខែវិច្ឆិកា​ ឆ្នាំ២០១៩ ចំណុចភូមិអាចម៌កុក សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ជនរងគ្រោះមានឈ្មោះ រ៉ូប៊ីនសុន ប្រានអេឌ្រីវ (ROBINSON BRIAN ANDREW) ភេទប្រុស អាយុ៦៩ឆ្នាំ ជនជាតិ កាណាដា (CANADA)លិខិតឆ្លងដែនលេខ HM៦៤៨១៥៣ មុខរបរ ទេសចរណ៍ ។

Loading...

តាមការបំភ្លឺរបស់មិត្តស្រីជនរងគ្រោះ បានឲ្យដឹងថា៖ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩វេលាម៉ោង១១និង៣០នាទី មិត្តស្រីឈ្មោះ សាន កាត់ដាវ ភេទស្រី អាយុ៣៧ឆ្នាំ បានទៅប្រាប់ស្ថានទូតកាណាដា ដោយជនរងគ្រោះមានជំងឺធ្ងន់ធ្ងរ ពេលត្រឡប់មកពីស្ថានទូតវិញ ជនរងគ្រោះមានសភាពទន់ខ្សោយគ្មានកម្លាំង ក៏បានហៅពេទ្យក្នុងភូមិ ឲ្យជួយដាក់សេរ៉ូម ឲ្យជនរងគ្រោះ ពេលដាក់រួច ជនរងគ្រោះមានសភាពធូរស្រាលធម្មតា ។ លុះដល់ម៉ោង៦ល្ងាច ជនរងគ្រោះមានសភាពធ្វើទុក្ខខ្លាំង ជនរងគ្រោះ បានប្រាប់មិត្តស្រីថា គាត់មិនរស់ទេ ក៏បានស្រែកហៅកូនៗឲ្យមកជួយ និងបានផ្លាស់ប្តូរខោអាវជនរងគ្រោះរួច ស្រាប់តែជនរងគ្រោះដាច់ខ្យល់ស្លាប់បាត់តែម្តងនៅវេលាម៉ោង១៩និង៣០នាទី ។ ព្រឹកឡើងទើបបានរាយការណ៍ជូនសមត្ថកិច្ចចុះពិនិត្យ ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅធ្វើកោសល្យវិច័យបានឲ្យដឹងថា ជនរងគ្រោះមានជំងឺប្រចាំកាយ ប្រូស្តាត (មហារីក) ហើយសាកសព ត្រូវបានតម្កល់នៅក្រុមហ៊ុនអូសប៊ន (ក្នុងវត្តទឹកថ្លា) រង់ចាំការសម្រេចពីស្ថានទូត និងសមត្ថកិច្ច៕

Loading...

Loading...