សម្ដេចតេជោ ហ៊ុន សែន ៖ ថ្លែងអំណរគុណចំពោះសប្បុរសជនដែលបានបរិច្ចាគថវិកាសរុប ៦៤លានដុល្លារ ដើម្បីសាងសង់អគារនៅមន្ទីរពេទ្យកាល់ម៉ែត

530

(ភ្នំពេញ)៖ សម្តេចតេជោ បានបញ្ជាក់នៅលើ Facebook ព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា នេះថា «បន្ទាប់ពីការអំពាវនាវរបស់ខ្ញុំ ដើម្បីជួយដល់មន្ទីរពេទ្យកាល់ម៉ែត មកដល់ពេលនេះសប្បុរសជនដែលបានចូលរួមបានថវិកាសរុបចំនួន ៦៤,០៤៣,៥៦១ដុល្លារ។ បើគិតទាំងថវិការដ្ឋ៣០លានដុល្លាផង មានចំនួន ៩៤,០៤៣,៥៦១ដុល្លារ»។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះសប្បុរសជនដែលបានបរិច្ចាគថវិកា ដើម្បីសង្រ្គោះជិវិតមនុស្ស។ សម្តេចតេជោ សង្ឃឹមថា នឹងមានសប្បុរសជនផ្សេងទៀតបន្តការចូលរួមដើម្បីធ្វើទំនើបកម្មមន្ទីរពេទ្យកាល់ម៉ែតឱ្យក្លាយទៅជាមន្ទីរពេទ្យបង្អែករបស់ជាតិ ដែលមានលក្ខណៈទំនើប និងពហុឯកទេស៕

Loading...

Loading...