នគរបាលព្រហ្មទណ្ឌម្នាក់​ ចាញ់ល្បែងបែកគំនិត​ប្លន់រថយន្ត​​ !

629

(ព្រៃវែង)​ ៖ នៅថ្ងៃ​ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ស្នងការដ្ឋាន​នគរបាលរាជធានីភ្នំពេញ​ និងខេត្ត​ព្រៃវែង​ បានចាប់​ឃាត់​ខ្លួនជនសង្ស័យ​ម្នាក់មាន​តួនាទីជាមន្រ្តីនគរបាលព្រហ្មទណ្ឌនៅខេត្តព្រៃវែង​ រួមជាមួយអាវុធ​ ៣ដេីម និងរថយន្តមួយគ្រឿង ដែល​អះអាង​ថា​បានប្លន់យករថយន្តមួយគ្រឿង​របស់ជនរងគ្រោះជួលជិះ​ ។

ជនសង្ស័យឈ្មោះ ជុត ជីវន្ត័ អាយុ២៧ឆ្នាំ មានតួនាទីជាមន្រ្តីនគរបាលព្រហ្មទណ្ឌនៅខេត្តព្រៃវែង រស់នៅភូមិបឹងព្រះ ស្រុកបារភ្នំ ខេត្តព្រៃវែង ។ ចំណែកជនរងគ្រោះឈ្មោះ ពុធ រិទ្ធី អាយុ៣៣ឆ្នាំ រត់តាក់ស៉ី រស់នៅភូមិត្រពាំងបុណ្យ ឃុំព្រៃគគីរ ស្រុកចន្រ្ទា ខេត្តព្រៃវែង។

Loading...

តាមប្រភព​ព័ត៌មាន​បានអោយដឹងថា​ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ជនសង្ស័យឈ្មោះ ជុត ជីវន្ត័ បានចេញពីលេង​ល្បែងនៅណាហ្គាវ៉ើល ជិះម៉ូតូឌុប ទៅច្បារអំពៅដើម្បីម៉ៅរថយន្តទៅខេត្តព្រៃវែង ពេលទៅដល់ក៏បានឃើញរថយន្តតាក់ស៉ី០១គ្រឿង ម៉ាក ហាយឡេនដឺ ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខ ស្វាយរៀង 2B-4517 ដែលម្ចាស់រថ​ យន្តជាមនុស្សធ្លាប់ស្គាល់គ្នាជិះរថយន្តទៅខេត្តព្រៃវែង ពេលនោះខ្លួនបានហៅម្ចាស់រថយន្តនោះឲ្យបើកជូនទៅខេត្តព្រៃវែង និងត្រឡប់មកភ្នំពេញវិញ។

ប្រភព​ព័ត៌មាន​បន្តថា​ ពេលបើករថយន្តដល់ខេត្តព្រៃវែង ជនសង្ស័យបានឲ្យម្ចាស់រថយន្តឈប់ចាំនៅច្រកខាងកើតចូលស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដោយជនសង្ស័យចូលទៅក្នុងបន្ទប់ដេកក្នុងស្នងការដ្ឋានយកអាវុធ AK ស្វាយបត់ ០១ដើម ដាក់ក្នុងសាក់កាដូស្ពាយក្រោយ ត្រឡប់ចូលរថយន្តវិញ ហើយឲ្យអ្នកបើកតាក់ស៉ី ជិះចូលមកភ្នំពេញវិញ ពេលជិះតាមផ្លូវជនសង្ស័យរកមើលកន្លែងស្ងាត់ ដើម្បីធ្វើសកម្មភាពប្លន់ រហូតមកដល់ផ្លូវបំបែកចូលរោងចក្រថៃហ្គ័រ សង្កាត់ព្រែកឯង ខ្លួនបានឲ្យអ្នកបើករថយន្តទៅតាមរោងចក្រថៃហ្គរ័ បានប្រហែល ១គីឡូម៉ែត្រ ក៏ដកអាវុធពីក្នុងសាក់កាដូ ភ្ជង់ម្ចាស់រថយន្តឲ្យចុះរួចយកកាបូបលុយ និងរថយន្តបើកត្រឡប់ក្រោយចូលភ្នំពេញវិញ ហើយខ្លួនបានយករថយន្តដែលប្លន់បានជិះមកណាហ្គាវ៉ើល។​ លុះដល់ម៉ោងប្រហែល០៨ព្រឹក ខ្លួនបានពឹងសន្តិសុខ ណាហ្គាវ៉ើលឲ្យមនុស្សប្រុសម្នាក់មិនស្គាល់ឈ្មោះមកទិញរថយន្តក្នុងតម្លៃ ១៤,០០០ ដុល្លារ ហើយក៏គេចខ្លួនបាត់។

លុះដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល២០ ពេលដែលខ្លួនកំពុងនៅផ្ទះក្នុងបុរីផុនស៊ុយ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ក៏ត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួន យកមកធ្វើការសាកសួរនៅការិយាល័យនគរ​បាលព្រហ្មទណ្ឌកំរិតធ្ងន់តែម្តង៕

Loading...

Loading...