តៃកុងរថយន្ត បើកបុកនគរបាលចរាចរពេល​កំពុង​ឈរ​ការពារ​ក្បូន​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ ចេញមុខសារភាពទោសកំហុសហើយ!

606

(កណ្តាល)៖ នៅ​វេលា​ម៉ោង​០៩​នឹង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​នេះ ​អ្នកបើកបរ​បុក​មន្ដ្រី​នគរបាល​ចរាចរណ៍​ម្នាក់​ ពេល​កំពុង​ឈរ​ការពារ​ក្បូន​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ នៅ​ក្រុង​តា​ខ្មៅ​ ខេត្តកណ្ដាល​ ត្រូវ​បាន​បងស្រី​នាំ​ខ្លួន​យក​មក​ប្រគល់​ឲ្យ​សមត្ថកិច្ច​ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល​ ដើម្បី​អនុវត្ត​តាម​ផ្លូវច្បាប់​។ ជនបង្កដែលជា​ អ្នក​បើករថយន្ត​មានឈ្មោះ​ សំ​ណា​ន​ សំណាង​ អាយុ​៣៣​ឆ្នាំ​ មាន​ទីលំនៅ​ស្រុក​ស្អាង​ ខេត្តកណ្តាល​។​

Loading...

គួរបញ្ជាក់ថា កាលពី​វេលា​ម៉ោង​២០​និង​១០​នាទី​ថ្ងៃ​ទី​២៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ ត្រង់​ចំណុច​ភ្លើងស្តុប​ស្ពាន​ព្រែក​ហូរ​ ស្ថិត​ក្នុង​សង្កាត់​ព្រែក​ហូរ​ ក្រុង​តា​ខ្មៅ​ ខេត្តកណ្តាល​ រថយន្ត​តា​កូ​ម៉ា​មួយ​គ្រឿង​បើកបរ​ ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​បាន​បើក​បំ​បុក​ មន្ត្រី​នគរបាល​ចរាចរណ៍​ខេត្តកណ្តាល​ម្នាក់​ កំពុង​ឈរ​បញ្ជា​ចរាចរណ៍​លើ​ដងផ្លូវ​ បណ្តាល​ឲ្យ​រង​របួស​បាក់ជើង​ទាំង​សង្ខាង​ និង​បាក់ឆ្អឹង​ក​ង្កេះ​ ស្រាំ​លលា​ដ៏​កកឈាម​ក្នុង​ខួរក្បាល​យ៉ាងធ្ងន់ធ្ងរ​។​ ក្រោយ​មាន​ហេតុការណ៍​កើតឡើង​ ជន​បង្ក​បាន​ព្យាយាម​បើករថយន្ត​យក​ទៅ​ប្លុង​ចោល​រួច​គេចខ្លួន​បាត់​។​

​មន្ត្រី​នគរបាល​ចរាចរណ៍​ដែល​ត្រូវ​រថយន្ត​បើក​បុក​ពេល​បំពេញការងារ​នោះ​ឈ្មោះ​ ទូច​ សៅ​ហេង​ មាន​តួនាទី​ជា​ នាយ​រង​ផ្នែក​ មាន​ឋានន្តរស័ក្តិ​ថ្នាក់​អនុសេនីយ៍ឯក​។​ ​ចំណែកឯ​រថយន្ត​បង្ក​ម៉ាក​តូ​យូ​តា​ តា​កូ​ម៉ា​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2S-3669​ បើកបរ​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​៕

Loading...

Loading...