ហួសចិត្ត! ស្ររឹងស្រា បបួលនាងខ្ទើយទៅរួមមេត្រី ឆ្លៀតឱកាសខ្វះលុយ២០ម៉ឺន រួមគប់ថ្ម៣ដុំទៅលើជនរងគ្រោះចំភ្នែកងងឹតមុខដួលខ្ពោក!

617

(ភ្នំពេញ) ៖ កាលពីវេលាម៉ោង១២ និង៣ ០នាទីរំលងអាធ្រាត្រ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ មានការភ្ញាក់ផ្អើលដោយសារ បុរសម្នាក់ជាជនរងគ្រោះ ស្រវឹងស្រារៀងស្រឿងៗបានទៅញ៉ែបុរសតែងខ្លួនធ្វើស្រីដ៏ស្អាតម្នាក់កំពុងឈរដងផ្លូវ ក៏បបួលនាងទៅអីៗ ក្នុងដីឡូមួយកន្លែងកំពុងតែស្រួលផងនោះ ត្រូវខ្ទើយឆ្លៀតឱកាសស្ទាបអង្អែលរួចធ្វើសកម្មភាពលូក ហោប៉ាវខ្វេះយកលុុយបានជាង២០មុឺនរៀលក៏រត់គេចខ្លួន ដែលហេតុការណ៍នៅតាមបណ្ដោយផ្លូវ៣០ម៉ែត្រ កែងផ្លូវបេតុង ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ។

Loading...

បុរសរងគ្រោះមានឈ្មោះ លី សារុន ភេទប្រុសអាយុ២៨ឆ្នាំ មុខរបបតៃកុងឡាន ស្នាក់នៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។ ចំណែកជនសង្ស័យជាខ្ទើយ ប្រុសតែងខ្លួនធ្វើស្រីមានឈ្មោះ យឿន ហៅឆ្លូញ អាយុ២៧ឆ្នាំ មុរបបបំរើផ្លូវភេទស្នាក់នៅមិនពិតប្រាកដ មានស្រុកកំនើតស្រុកព្រះស្ដេចខេត្តព្រៃវែង។

តាមសម្តីរបស់ជនរងគ្រោះ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់ស្រវឹងស្រារាងស្រឿងៗបានទៅញ៉ែបុរសតែងខ្លួនធ្វើស្រីដ៏ស្អាតម្នាក់កំពុងឈរដងផ្លូវ ក៏បបួលនាងទៅអីៗ ក្នុងដីឡូមួយកន្លែងដោយមិនបាននិយាយតម្លៃនោះទេរួចហើយកព្រមព្រៀងទៅជាមួយគ្នាដោយសារកំពុងតែស្រួលផងនោះ ត្រូវខ្ទើយឆ្លៀតឱកាសស្ទាបអង្អែលរួចធ្វើសកម្មភាពលូក ហោប៉ាវខ្វេះយកលុុយបានជាង២០មុឺនរៀលក៏ប្រុងរត់គេចខ្លួន តែនាងខ្ទើយរូបនេះបានបដិសេធថា មិនបានលួចទេ រួចខ្ទើយរូបនោះគប់មួយដុំថ្មបណ្ដាលឲ្យចំភ្នែកខាងឆ្វេងងងិតមុខដួលខ្ពោកទៅ និងដីមួយសន្ទុះ ។

Loading...

ប្រភពបានបន្តថា បន្ទាប់មកជនរងគ្រោះក៏បានរត់ទៅជួបកម្លាំងសមត្ថកិច្ចកំពុងតែល្បាតជួយដេញតាមនារីខ្ទើយ រួមទាំងកម្លាំងសមត្ថកិច្ចប៉ុស្តិ៍អូរបែកក្អម និងប្រជាពរដ្ឋដេញរហូតដល់ទឹកដីខណ្ឌពោធិ៍ សែន ជ័យ ទើបឃាត់ខ្លួនបានប្រគល់ឲ្យប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យ៣វិញ ខណៈដល់ប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យ៣ជនរងគ្រោះមិនប្ដឹងផ្ដល់សុំតែលុយវិញដើម្បីទុកឲ្យថៅកែ ៕

Loading...