គ្រាន់តែថ្លៃបណ្តាការ លោកថមមី ជូនកញ្ញា វីហ្សា សរុបជាទឹកប្រាក់រហូតដល់ទៅ 44444ដុល្លារ !!!

572

(ភ្នំពេញ)៖ កាលពីរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ម្សិលមិញ​នេះ​គឺជាថ្ងៃចូលរោងជ័យ សូត្រមន្ដ ក្រុងពាសី របស់គូស្នេហ៏មួយគូនេះ ដោយមើលទៅពិតជាស្រស់ស្អាត និងសមគ្នាតែម្ដង។ ជាក់ស្តែង ក្នុងពិធីនេះដែរ គេសង្កេតឃើញថា មានការអញ្ចើញចូលរួមយ៉ាងច្រើនពីសំណាក់ មិត្ដរួមអាជីព នៅក្នុងសង្គមសិល្បៈ ក៏ដូចជាអ្នកមានមុខមាត់ក្នុងសង្គមជាច្រើន ដើម្បីអមអរសាទរ ក្នុងពិធីមួយនេះ អោយកក្រើតតែម្ដង។

Loading...

នាព្រឹកព្រលឹមថ្ងៃនោះដែរ​ គឺជា​ពិធី​ហែរជំនូន​ ដែលមានការ​អញ្ជើញ​ចូលរួម​​ជាច្រើន​ពី​សំណាក់​ភ្ញៀវ​កិត្តិយស​ក្រុមគ្រួសារ​សាច់ញាតិ​ចាស់ទុំ​ទាំង​សងខាង​ រួម​ជាមួយ​នឹង​ សិល្បៈ​ករ​ សិល្បៈ​ការិនី​ល្បីៗ​ជា​ច្រើន​រូប​ ដែលកាន់តែ​ញាំងឲ្យ​ក្នុង​កម្មវិធី​ទាំង​មូល​ ទទួល​បាននូវ​ភាព​រីករាយ​ និងមានភាព​អធិកអធម​ជាខ្លាំង​។ យ៉ាងណាមិញ មហាជនពិតជាចង់ដឹងថា តើកញ្ញាសួស វីសា ទទួលបានប្រាក់បណ្ណាការចំនួនប៉ុន្មាន?

នៅក្នុងថ្ងៃភ្ជាប់ពាក្យ លោកថមមី បានជូនប្រាក់បណ្ណាការដល់ក្រុមគ្រួសារកញ្ញាសួស វីសា ចំនួន៤៤៤៤៤ដុល្លារ។ ប៉ុន្តែអ្វីដែលសំខាន់នោះ អ្នកទាំងពីរបានទិញផ្ទះវីឡាដ៌ស្កឹមស្កៃទ្រនំស្នេហ៍១ និងបានទិញឡានទំនើបទៀតផង។ នៅក្នុងថ្ងៃចូលរោងការកាលពីម្សិលមិញនេះ គេឃើញអ្នកទាំងពីរមានរូបសម្រស់ស្រស់ស្អាតខ្លាំងណាស់ ស័ក្តិសមគ្នាខ្លាំងមែនទែន៕ ប្រភព៖ ហ្វេសប៊ុក

Loading...

Loading...