ដាច់ភ្លើងទៀតហើយ! អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ន ចំពោះបងប្អូនខាងខណ្ឌពោធិ៍សែនជ័យ និងខណ្ឌសែនសុខ

565

(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយទី៨ (GS8-F2) នៅវេលាម៉ោង ០៨និង៥៦នាទីព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការជួសជុលបរិក្ខារអគ្គិសនី ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖(១)ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ (២)ភូមិទឹកថ្លា សង្កាត់ទឹកថ្លា (៣)សង្កាត់គោកឃ្លាង (៤)សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្នុងនោះដែរ អគ្គិសនីកម្ពុជា បានបញ្ជាក់ថា អតិថិជននឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ១៧:០០នាទីល្ងាច។ អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ៕ សម្រួល៖ យុទ្ធ

Loading...

Loading...