ទិដ្ឋភាពដ៏អស្ចារ្យ នៃការសម្តែងល្ខោនខោល នៅទឹកខេត្តសៀមរាប ដើម្បីអបអរសាទរខួប១ឆ្នាំ នៃការដាក់បញ្ចូលល្ខោនខោល ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបិយ នៃមនុស្សជាតិ

600

(ភ្នំពេញ)៖​ នៅថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០១៩ នេះ ព្រឹត្តិការណ៍ដ៏មហាអស្ចារ្យ គឺការសម្តែងល្ខោនខោលខ្នាតធំ នៅទីលានជល់ដំរី ទឹកដីសៀមរាបអង្គរ ដើម្បីអបអរថ្ងៃគម្រប់ខួប១ឆ្នាំនៃការដាក់បញ្ចូលល្ខោនខោល ក្នុង​បញ្ជី​បេតិក​ភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ​ បានចាប់ផ្តើមសម្តែងហើយ ព្រមទាំងមានការចូលរួមទស្សនាផ្ទាល់ពីសំណាក់មហាជនយ៉ាងច្រើនកុះករ ស្ទើរមិនគួរឲ្យជឿ។

ព្រឹត្តិការណ៍សម្តែងល្ខោនខោលទ្រង់ទ្រាយធំនេះ គឺរៀបចំឡើងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាមួយនឹងស្ថាប័នពាក់ព័ន្ធជាច្រើនទៀត។ កាន់តែ​ពិសេសជាងនេះ ក្រៅពីមានការសម្តែងល្ខោនខោលពីសំណាក់សិល្បករចំនួន ២៨០ នាក់នៅទីលានជល់ដំរីហើយនោះ គឺមានកម្មវិធីទទួលអាហារប្រពៃណីខ្មែរ សម្រាប់​ភ្ញៀវទេសចរណ៍ដែលចូលរួមប្រមាណ ៣០០០នាក់ផងដែរ។ ជារួមព្រឹត្តិការណ៍នេះ គឺធ្វើឡើង ដើម្បីផ្សព្វផ្សាយអំពីវប្បធម៌ និងអរិយធម៌ដ៏សំបូរបែប៕

Loading...

Loading...

Loading...