ជួយស៊ែរបន្ត! ការសម្តែងល្ខោនខោលដ៏អស្ចារ្យ ឈុតធំ​​ នៅទឹកដីខេត្តសៀមរាប ថ្ងៃនេះ ដើម្បីអបអរសាទរខួប១ឆ្នាំ នៃការដាក់បញ្ចូលល្ខោនខោល ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបិយ នៃមនុស្សជាតិ

568

(ភ្នំពេញ)៖ ការប្រារព្ធព្រឹត្តិការណ៍ដ៏អស្ចារ្យនេះឡើង គឺដើម្បីអបអរសាទរខួប១ឆ្នាំ នៃការដាក់បញ្ចូលល្ខោនខោល ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបិយ នៃមនុស្សជាតិ ដោយមានការសម្តែងល្ខោនខោលទ្រង់ទ្រាយធំ នៅទឹកដីសៀមរាបអង្គរ នៅល្ងាចម៉ោង៦៖៣០នាទី ថ្ងៃទី២៨ ខែវិច្ឆិកានេះ។

Loading...

ព្រឹត្តិការណ៍សម្តែងល្ខោនខោលទ្រង់ទ្រាយធំនេះ គឺរៀបចំឡើងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាមួយនឹងស្ថាប័នពាក់ព័ន្ធជាច្រើនទៀត។ កាន់តែ​ពិសេសជាងនេះ ក្រៅពីមានការសម្តែងល្ខោនខោលពីសំណាក់សិល្បករចំនួន ២៨០ នាក់នៅទីលានជល់ដំរីហើយនោះ គឺមានកម្មវិធីទទួលអាហារប្រពៃណីខ្មែរ សម្រាប់​ភ្ញៀវទេសចរណ៍ដែលចូលរួមប្រមាណ ៣០០០នាក់ផងដែរ។ ជារួមព្រឹិត្តិការណ៍នេះ គឺធ្វើឡើង ដើម្បីផ្សព្វផ្សាយអំពីវប្បធម៌ និងអរិយធម៌ដ៏សំបូរបែប។

សូមចូលរួមទស្សនា និងគាំទ្រឲ្យបានច្រើនកុះករ ដើម្បីជាផ្នែកមួយគាំទ្រទម្រង់សិល្បៈវប្បធម៌ខ្មែរបុរាណ និងជាការលើកទឹកចិត្ត ដល់សិល្បករផ្នែកល្ខោនខោល ឲ្យពួកគាត់មានទឹកចិត្តក្នុងការសម្តែង និងដើម្បីជាការចួលរួមផ្សព្វផ្សាយ ពីសិល្បៈខ្មែរទៅកាន់ពិភពលោក ឲ្យបានស្គាល់កាន់តែច្បាស់៕

Loading...

Loading...