Breaking News: គ្រោះរញ្ជួយដីដ៏កក្រើក «៦.១រ៉ិចទ័រ» វាយប្រហារព្រំដែនថៃ-ឡាវ

209

(អន្តរជាតិ)៖ តាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន BBC នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ មានករណីគ្រោះរញ្ជួយដីកម្រិតធ្ងន់មួយ បានវាយប្រហារចំតំបន់ព្រំដែនរវាងប្រទេសថៃ និងប្រទេសឡាវនាព្រឹកថ្ងៃព្រហស្បតិ៍នេះ ប៉ុន្តែមិនទាន់មានសេចក្តីរាយការណ៍ថា មានមនុស្សរងគ្រោះថ្នាក់ ឬក៏ការបំផ្លិចបំផ្លាញធ្ងន់ធ្ងរ ដែលបង្កឡើងដោយហេតុការណ៍នេះនៅឡើយទេ។

Loading...

គួរជម្រាបថា ឥទ្ធិពលរំញ័រនៃគ្រោះរញ្ជួយដីនោះ បានជះពាសពេញតំបន់ភាគខាងជើងប្រទេសថៃ សូម្បីតែអ្នកដែលស្ថិតក្នុងអគារខ្ពស់ៗនៅឯរាជធានីបាងកក ដែលនៅចម្ងាយរាប់រយគីឡូម៉ែត្រនៅភាគខាងត្បូងប្រទេសឯណោះ ក៏បានទទួលអារម្មណ៍ពីហេតុការណ៍នេះដែរ។ បើតាមអាជ្ញាធរថៃ នៅមិនទាន់មានសេចក្តីរាយការណ៍អំពីមនុស្សរងគ្រោះ ឬក៏ការបំផ្លិចបំផ្លាញធ្ងន់ធ្ងរនៅឡើយទេ ប៉ុន្តែពួកគេនឹងពិនិត្យមើលសំណង់ប្រវត្តិសាស្រ្តនៅក្នុងតំបន់ថា តើមានរងការប៉ះពាល់ដែរ ឬយ៉ាងណា៕

Loading...