Mourinho ប្រមូល​ផ្ដុំ​ហ្វឹកហាត់​ភ្លាម​ ក្រោយ​កាន់​តំណែង​មិន​ទាន់​បាន​១​ថ្ងៃ​ស្រួលបួល​

598

(កីឡា)៖ Jose Mourinho ត្រូវ​បាន​តែងតាំង​ជា​អ្នក​ចាត់ការ​​ Tottenham Hotspur ក្រោយ​ពេល​​ក្លឹប​នេះ​បញ្ចប់​តួនាទី​របស់​លោក Mauricio Pochettino។

Loading...

​បុរស​សញ្ជាតិ​ព័រទុយហ្គាល់​បាន​ចុះ​កុងត្រា​ដឹកនាំ​ Tottenham​ រហូត​ដល់​ឆ្នាំ​ ២០២៣ បន្ទាប់​ពី​លោក​បាត់បង់​ការងារ​ជា​អ្នក​ចាត់​ការ​ទូទៅ​នៅ Manchester United ​កាល​ពី​ខែ​ធ្នូ ឆ្នាំ​មុន។​ ក្រោយ​តែង​តាំង​មិន​ទាន់​បាន​២៤​ម៉ោង​ស្រួល​បួល​ផង​ Mourinho ចាប់ផ្ដើម​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​ជាមួយ​កីឡាករ​ថ្មី​របស់​ខ្លួន​ទៅ​ហើយ​។​

គួរ​រម្លឹក​ថា​ Tottenham នឹង​ធ្វើ​ដំណើរ​ទៅ​ទឹកដី​ London Stadium ដើម្បី​សួរ​សុខ​ទុក្ខ​ West Ham United ក្នុង​ការ​ប្រកួត​ Premier League សប្ដាហ៍​ទី​១៣៕

Loading...

Loading...