ប្រទេសអារ៉ាប់រួមទិញកប៉ាល់ហោះ Airbus ១៧០គ្រឿង

308

(អន្តរជាតិ)៖ ទីភ្នាក់ងារពត៌មានបរទេសបានផ្សាយអោយដឹងថានៅថ្ងៃទី ១៨វិច្ឆិកានេះ ប្រធាននិងជានាយកបរតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍ Emirates បានប្រាប់អ្នកកាសែតក្នុងពិព័រណ៍យន្តហោះ«Air Show» ដែលកំពុងរៀបចំធ្វើនៅទីក្រុងឌុយបៃថា ក្រុមហ៊ុនEmirates បានយល់ព្រមទិញយន្តហោះ Airbus 350-900ចំនួន៥០គ្រឿងមានតម្លៃសរុប១៦.០០០លានដុល្លារ។

ហើយក្នុងថ្ងៃជាមួយគ្នានោះក្រុមហ៊ុនអាកាចរណ៍ Air Arabia របស់ប្រទេសអារ៉ាប់អេមីរ៉េតដែរឬក៏បានចុះហត្ថលេខាទិញយន្តហោះ Airbus ប្រភេទ៣២០ចំនួន១២០គ្រឿងមានតម្លៃសរុប១៤.០០០លានដុល្លារអាមេរិច។

គួរបញ្ជាក់ដែរពិព័រណ៍យន្តហោះនៅក្រុងឌុយបៃបានសម្ពោធបើកកាលពីថ្ងៃទី១៧វិច្ឆិកាកន្លងមកនេះដោយមានក្រុមហ៊ុនយន្តហោះចំនួន១៣០០ក្រុមហ៊ុន និងមានអ្នតំណាងមកពី១៦០ប្រទេសចូលរួម៕