គ្រួសារអាស៊ីមួយក្រុមនៅកាលីកំពុងមើលឡាយប្រកួតបាល់ទាត់ មានគេចូលទៅបាញ់ស្លាប់៤របួស៦

229

(អន្តរជាតិ)៖ វេបសាយបរទេសបានផ្សាយប៉ុន្មានម៉ោងមុនេះថាកាលពីយប់ថ្ងៃអាទិត្យ(ម៉ោងនៅអាមេរិច) មានគ្រួសារជនជាតិអាស៊ីមួយក្រុមមានគ្នាប្រមាណជាង៣០នាក់កំពុងជុំគ្នាផឹកស៊ី មើលLiveការប្រកួតបាល់ទាត់អាមេរិច ស្រាប់តែមានជនមិនស្គាល់ម្នាក់ចូលមកបាញ់រះដោយមិនរើសមុខបណ្តាលអោយមានស្លាប់៤នាក់ និងរបួស៦នាក់ដោយមិនទាន់ដឹងមូលហេតុ។

ប្រភពពត៌មានផ្សាយអ្នកទាំងនោះជាជនជាតិអាស៊ីរស់នៅក្រុងFresno រដ្ឋកាលីហ្វ័រញ៉ា តែគេមិន​ទាន់ដឹងច្បាស់ថាសញ្ជាតិអីទេ។

អ្នកស្លាប់មានឈ្មោះ: Xy Lee, 23; Phia Vang, 31; Kou Xiong, 38, and Kalaxang Thao, 40។គេផ្សាយក្នុងចំណោមអ្នកស្លាប់មានពីរនាក់ជាសហគមន៍Hmongគឺពួកជនជាតិអាស៊ីធ្លាប់រស់នៅវៀតណាម ឡាវនិងចិន។ ប៉ូលីសមិនចាប់បានអ្នកបាញ់ទេ។ គេថារឿងនេះជាប់ពាក់ព័ន្ធនឹងពួកអ្នកលេងអាស៊ី៕

Loading...