កំពុងតែបើកសុខៗស្រាប់តែឆេះឡាន ម្ចាស់ភ្លាត់មាត់ភ្លាត់ កនិយាយមិនចេញ

1230

(បន្ទាយមានជ័យ) ៖ រថយន្ត HUMER ស៊េរី​ទំនើប​មួយ​គ្រឿង​បើក​សុខ​ៗ​ត្រូវ​បាន​ឆាបឆេះ​ជា​អណ្តាតភ្លើង បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ក្បែរ​នោះ​នាំ​គ្នា​ជួយ​ពន្លត់ និង​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​នាំ​យក​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៣​គ្រឿង​មក​អន្តរាគមន៍​បាញ់​ពន្លត់។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១២និង​០០​នាទី ថ្ងៃ​ទី​១៤ ខែវិច្ឆិកា​នេះ នៅ​ភូមិ​អូរ​បិ​ល​លើ ស្ថិត​នៅ​ក្នុង​សង្កាត់​អូរ​អំបិល ក្រុង​សេរី​សោភ័ណ (​ផ្លូវ​សួន​ស្នេហ៍​ជនបទ​ឡើង​ទៅ​វិទ្យាល័យ​អូរ​អំបិល​) ។

បើ​តាម​ការ​បញ្ជាក់​ពី​សមត្ថកិច្ច​នៅ​កន្លែង​កើ​ហេតុ​បាន​ឲ្យ​ដឹង​ថា ៖ នៅ​វេលា​ម៉ោង​កើតហេតុ គេ​ឃើញ​រថយន្ត HUMER ពណ៌​ខ្មៅ ពាក់​ស្លាក់​លេខ ភ្នំពេញ 2V- 9599 បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មះ ឯក សម្បត្តិ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​និមិត្ត​១ សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត ជា​ជាង​ជួសជុល​រថយន្ត​បន្ទាប់​ពី​ជួសជុល​រួច​ក៏​បាន​បើក​សាក ស្រាប់​មក​ដល់​ចំនុច​កើតហេតុ​ក៏​បាន​ឆាបឆេះ​ជា​អណ្តាតភ្លើង​មក​ពី​ក្នុង​ការ​ប៊ី​ន​រថយន្ត​តែ​ម្តង ។

បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម​សមត្ថកិច្ច​បាន​នាំ​យក​ឡានទឹក​ចំនួន​៣​គ្រឿង​បាញ់​ពន្លត់​ទាត់​ពេលវេលា​សំណាងល្អ​មិន​មាន​គ្រោះ ឬ​រង​របួស​ដល់​អ្នក​នៅ​ក្នុង​រថយន្ត​នោះ​ទេ ។ ចំពោះ​រថយន្ត​ទាំង​៣​គ្រឿង​មាន​២​គ្រឿង​មក​ពី​ស្នងការ​នគរបាល​ខេត្ត និង​មួយ​គ្រឿង​ទៀត​រថយន្ត​របស់​អធិការ​រ​ដ្ឋា​ន​ក្រុង​សិរី​សោភ័ណ ។ ចំពោះ​មូលហេតុ​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ជំហាន​ដំបូង​ថា អាច​បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី ៕

Loading...